ជក់ចិត្តណាស់ គូភូមិផងរបងជាមួយកម្ពុជា! វៀតណាម ទម្លុះសំណាញ់ទីឥណ្ឌូនេស៊ី ៣គ្រាប់ ឯថៃផ្ដួលជើងខ្លាំងអារ៉ាប់រួម (មានវីដេអូ)

//s6.kh1.co/20/2004d2292c4d5985636ab4570c91099bdf977a14.jpg
កីទ្បា

 ១៦-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អាស៊ីអាគ្នេយ៍៖ ប្រទេសភូមិផងរបងជាមួយកម្ពុជា វៀតណាម និងថៃ សុទ្ធតែរកបាន ៣ពិន្ទុរៀងៗខ្លួនក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ក្នុងពូល G កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វៀតណាម បានយកឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣ទល់នឹង១។ ៣គ្រាប់របស់វៀតណាមរកបានដោយកីឡាករ Duy Manh Do, Ngoc Hai Que និង Nguyen Tien Linh ក្នុងម្នាក់មួយគ្រាប់ ខណៈ ១គ្រាប់របស់ឥណ្ឌូនេស៊ីរកបានដោយកីឡាករ Irfan Bachdim។

https://s6.kh1.co/__image/w=650,h=365,q=100/85/859244bee4a23d77a1bf14fdc84b6022bc132b64.jpg

ចំណែកឯថៃ បានផ្ដួលជើងខ្លាំងអារ៉ាប់រួម ដោយលទ្ធផល ២ទល់នឹង១។ នៅក្នុងការប្រកួតនោះថៃជាអ្នកបើកការនាំមុខមុននៅនាទី២៦ តាមរយៈគ្រាប់បាល់របស់ខ្សែប្រយុទ្ធជើងចាស់ Teerasil Dangda មុននឹងអារ៉ាប់រួមតាមស្មើវិញនៅចុងវគ្គទីមួយនៅនាទី៤៥ ដោយកីឡាករ Ahmed Mabkhout។ យ៉ាងណាចូលដល់វគ្គទីពីរនៅនាទី៥១ ថៃបានរកគ្រាប់បាល់មួយគ្រាប់ទៀតដោយកីឡាករ Ekanit Panya ដែលបានធ្វើឲ្យថៃ នាំមុខអារ៉ាប់រួម ២-១ ដោយលទ្ធផលនេះបានរក្សារហូតបញ្ចប់ការប្រកួត។

https://s6.kh1.co/__image/w=650,h=434,q=100/21/21793e5d7f12a95bf190d423bfb36bcd9a95d352.jpg

ក្រោយជ័យជម្នះយប់មិញដូចគ្នា ធ្វើឲ្យថៃ និងវៀតណាម បន្តមាន ៧ពិន្ទុស្មើគ្នា ដោយឈ្នះ២ និងស្មើ១ ប៉ុន្តែវៀតណាម ចាញ់គ្រាប់ស៊ុតថៃ។ ដូច្នេះក្រុមជម្រើសជាតិបាល់ទាត់ថៃ ឈរនៅលេខ១ បណ្ដោះអាសន្ន៕

https://s6.kh1.co/__image/w=569,h=270,q=100/e8/e88fc7f37baf447c9f3d53c2fa6981133c4f54c4.png

សូមទស្សនាវីដេអូ Highlight ការប្រកួតទាំងពីរនៅខាងក្រោម៖

ឥណ្ឌូនេស៊ី ១-៣ វៀតណាម
ថៃ ២-១ អារ៉ាប់រួម
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T