តោះ! ទៅដឹងរឿងរ៉ាវញាក់សាច់ ពីការប្រកួតរវាងបងប្អូនកូរ៉េទាំងពីរ នៅទីក្រុងព្យុងយ៉ាង ម្សិលមិញ

//s4.kh1.co/fd/fdbca5ae85e569f0f1a03eeb32d25f2276c68eba.jpg
កីទ្បា

 ១៦-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ព្យុងយ៉ាង៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានប្រកួតជួបគ្នាលើកដំបូងនៅទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ កាលពីម្សិលមិញក្នុងការប្រកួតវគ្គជម្រុះជុំទីពីរក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដោយបញ្ចប់ទៅដោយលទ្ធផល ០-០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ការប្រកួតមួយនោះគឺមិនមានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ រួមទាំងមិនមានអ្នកគាំទ្រ និងអ្នកថតរូបចូលទៅកីឡដ្ឋាននោះទេ ប៉ុន្តែមានវត្តមានប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino។

បន្ថែមលើសពីនេះប្រទេសកូរ៉េខាងជើង បានផ្ដលទិដ្ឋការដល់ទៅក្រុមកីឡាករ និងគ្រូបង្វឹករបស់កូរ៉េខាងត្បូងប៉ុណ្ណោះ។ ដូច្នេះមានន័យថាមិនមានមានអ្នកកាសែត និងអ្នកគាំទ្រដែលមកពីក្រៅប្រទេសចូលរួមទស្សនាការប្រកួតនេះបាននោះទេ។

ក្រោយបញ្ចប់ការប្រកួតនោះ ទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើងមាន ៧ពិន្ទុដូចគ្នាកំពុងឈរលេខ១ និងលេខ២ នៅពូល H ដោយ ៣ប្រកួតកន្លងទៅ ឈ្នះ២ និងស្មើ១ ដូចគ្នា៕

តារាងចំណាត់ថ្នាក់ពូល H
តារាងចំណាត់ថ្នាក់ពូល H

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T