ផ្ទុះការរិះគន់ ក្រោយបុរសជាឪពុកម្នាក់ ជក់បារីផ្លុំបង្ហុយផ្សែងដាក់មុខកូនប្រុសតូចរបស់ខ្លួន! (មានវីដេអូ)

//s4.kh1.co/37/373df01558ea692ba8d6939856627d6a048ef767.jpg
សង្គម

 ១៥-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ បុរសជាឪពុកម្នាក់ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន អ្នកលេងបណ្តាញសង្គមជាច្រើន ក្រោយបង្ហាញសកម្មភាពយ៉ាងអសីលធម៌ គ្មានទំនួលខុសត្រូវ ជក់បារីក្នុងភោជនីយដ្ឋាន និងផ្លុំផ្សែងដាក់មុខកូនប្រុសតូចរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្ដែង ផ្អែកតាមរយៈម្ចាស់គណនី Twitter មួយ ប្រើឈ្មោះ SELBAR (@Selbar_Selangor) ដែលបានថត និងបង្ហោះចែកចាយនូវវីដេអូឃ្លីបមួយនេះ កាលពីថ្ងៃទី១១ តុលា ឆ្នាំ២០១៩ កន្លងទៅនេះ គឺបានបង្ហាញឲ្យឃើញ ពីសកម្មភាពរបស់បុរសជាឪពុក ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណម្នាក់ បានអង្គុយជក់បារីយ៉ាងរំភើយនៅក្នុងហាងអាហារ ឬភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដោយហាក់មិនខ្វល់ពីអ្នកនៅជុំវិញនោះទាល់តែសោះ។

អ្វីដែលគួរឲ្យកត់សម្គាល់ និងអាក្រក់ជាងនេះទៅទៀតនោះ បុរសជាឪពុកខាងលើ ថែមទាំងបានផ្លុំផ្សែងបារីដាក់មុខកូនប្រុសរបស់ខ្លួន ដែលកំពុងតែអង្គុយនៅទល់មុខគាត់ នៅលើតុអាហារនោះទៀតផង ដោយមិនខ្វល់គិតពីសុខភាព និងផលវិបាកដែលកូនរបស់គាត់នឹងទទួលបាន។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ម្ចាស់គណនីខាងលើនេះ ក៏បានសរសេរសារយ៉ាងខ្លីមួយ តាមរយៈការបង្ហោះចែកចាយវីដេអូឃ្លីបមួយនេះដែរថា៖

«នេះហើយជាឪពុកដែលគ្មានការគិត គ្មានភាពទទួលខុសត្រូវ! ទង្វើបែបនេះ អ្នកកំពុងតែសម្លាប់កូនប្រុសតូចរបស់អ្នកហើយ» ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងវីដេអូ ក៏ដូចជាករណីមួយនេះ មហាជនជាច្រើន ពិសេសប្រជាជនម៉ាឡេស៊ីតែម្តង ក៏បានសម្ដែងការរិះគន់ខឹងសម្បាយ៉ាងខ្លាំងៗ ចំពោះសកម្មភាពដ៏ឆ្គាំឆ្គង ដែលបុរសជាឪពុករូបនោះបានប្រព្រឹត្ត ហើយគ្រប់គ្នាក៏ខកចិត្តចំពោះភាពខ្វះចំណាត់ការ ពីសំណាក់អាជ្ញាធរផងដែរ ដែលធ្វើឲ្យពួកគេមានការព្រួយបារម្ភពីបញ្ហាផ្សែងបារីក្នុងទីសាធារណៈ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T