យុទ្ធនាការ «ការបើកបរដោយសុវត្ថិភាព» ឆ្នាំ២០១៩ ផ្តោតលើការពាក់មួកសុវត្ថិភាព!

//s4.kh1.co/c9/c91c06f9241661fdb31a1f7edc84fc10cf4d8ab1.jpg
សង្គម

 ១៥-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន តូតាល់កម្ពុជា បានបន្តរៀបចំយុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំទី៣ ដែលផ្តោតលើការពាក់មួកសុវត្ថិភាពក្រោមប្រធានបទ “មួកសុវត្ថិភាពមួយ ជីវិតម្នាក់” ដោយមានការចូលរួមពីបណ្តាដៃគូរសហការមកពីវិស័យឯកជនមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុទ្ធនាការនេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៩ នៅទូទាំងប្រទេសកម្ពុជាដែលដឹកនាំដោយបណ្តាញដៃគូសហការរួមមាន ក្រុមហ៊ុន តូតាល់កម្ពុជា អង្គការ SIPAR ក្រុមហ៊ុន Period Ricard Cambodge ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (Coca-Cola) ក្រុមហ៊ុន Cambodia Broadcasting Services ESSILOR 2.5NVG វិទ្យុ FM102 ក្រុមហ៊ុន NCX Honda ក្រុមហ៊ុន POKKA ធនាគារ Prince Bank Plc មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (Women's Media Center of Cambodia) និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

យុទ្ធនាការនេះត្រូវបានកំណត់ធ្វើមុនពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក (នាថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកាឆ្នាំ ២០១៩) ដែលជាអំឡុងពេលគ្រោះថ្នាក់ចរាចរណ៍ធំៗបានកើនឡើងជាពិសេសនៅក្នុងប្រទេសកម្ពុជា។

យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩

គ្រោះថ្នាក់ចរាចរណ៍នៅតែជាមូលហេតុចំបងមួយនៃការស្លាប់នៅប្រទេសកម្ពុជា ដែលបានធ្វើអោយមានអ្នករងរបួសចំនួន ៤,៧០០ នាក់​ និងអ្នកស្លាប់នៅលើដងផ្លូវចំនួន ១,៨០០ នាក់ ទូទាំងប្រទេសកាលពីឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៩ នេះ ៧៨% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរម៉ូតូជាបើកបរប្រទេសកាលពីឆ្នាំ២០១៩ ហើយ ៧៨% នៃអ្នករងគ្រោះបើកបរម៉ូតូស្លាប់ គឺមិនបានពាក់មួកសុវត្តិភាពនោះឡើយ នាពេលដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនទោចក្រយាន្តបានកើនឡើងជាលំដាប់ ក្នុងនោះម៉ូតូមានចំនួនស្មើនឹង ៨០% នៃយានយន្តចុះបញ្ជីទាំងអស់នៅប្រទេសកម្ពុជា ហើយមានអ្នកស្លាប់ដោយបើកបរម៉ូតូលើសពី ៧០%

ហេតុដូចនេះហើយទើបយុទ្ធនាការរបស់យើងក្នុងឆ្នាំនេះ នឹងផ្តោតទៅលើការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកបរម៉ូតូ។ ក្នុងគោលបំណងចូលរួមផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទរបស់អ្នកបើកបរម៉ូតូ យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព។ លើកទី៣ នឹងរៀបចំឡើងក្នុងកំឡុងមួយសប្តាហ៍ពេញ ដោយរួមមានសកម្មភាពអប់រំជាច្រើននៅ ២៦ ទីតាំងផ្សេងគ្នា (នៅស្ថានីយ៍តូតាល់ និងទីតាំងផ្សេងទៀត) ដែលយើងរំពឹងទុកថាកម្មវិធីនេះ នឹងផ្តល់ជាប្រយោជន៍ដល់ប្រជាជនរាប់ពាន់នាក់នៅក្នុង ១៤ ខេត្ត រាជធានីនៃព្រះរាជាណាចក្រកម្ពុជា។​

សកម្មភាពជាច្រើននឹងត្រូវបានធ្វើឡើងដូចជា កម្រងសំណួរស្តីអំពីការយល់ដឹងពីសុវត្ថិភាពចរាចរណ៍សម្រាប់យុវជន និងកុមារ ការពិនិត្យភ្នែកដោយឥតគិតថ្លៃសម្រាប់អ្នកបើកបរម៉ូតូការបង្ហាញពីការបើកបរម៉ូតូដោយសុវត្ថិភាព នឹងត្រូវបានធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្នុងការអនុវត្តសុវត្ថិភាពចរាចរណ៍ល្អៗដូចជា ការពាក់មួកសុវត្ថិភាព ការពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវគ្រោះថ្នាក់ពីការបើកបរហួសល្បឿនកំណត់ គ្រោះថ្នាក់ដោយការប្រើទូរស័ព្ទចល័ត និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។

លោក Asif IQBAL អគ្គនាយកក្រុមហ៊ុនតូតាល់កម្ពុជា មានប្រសាសន៍ថា៖

“សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាសសរស្តម្ភដ៏មានសារៈសំខាន់មួយនៃគោលនយោបាយទទួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុនតូតាល់កម្ពុជា ចាប់តាំងពីក្រុមហ៊ុនតូតាល់គ្រុប (Total Group) បានធ្វើ “យុទ្ធនាការស្តីពីផ្លាកសញ្ញាសុវត្ថិភាពចរាចរណ៍ផ្លូវគោក” (Road Safety Cube Campaign) ស្របតាមទិសដៅសកម្មភាពទសវត្សរ៍អង្គការសហប្រជាជាតិស្តីពី “សុវត្ថិភាពក្នុងការបើកបរ” ឆ្នាំ២០១១ ដល់ ២០២០ ដែលត្រូវបានផ្តួចផ្តើមដោយអង្គការសុខភាពពិភពលោក។ ក្រុមហ៊ុនតូតាល់កម្ពុជា បានសហការជាមួយអង្គការ SIPAR ចាប់តាំងពីឆ្នាំ២០១៧ ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ជាពិសេសតាមរយៈផ្លាកសញ្ញាសុវត្ថិភាពចរាចរណ៍របស់ក្រុមហ៊ុនតូតាល់ ដែលបានរចនាឡើងយ៉ាងពិសេសជាសំណុំរូបភាព និងសកម្មភាពសម្រាប់កុមារឱ្យយល់ពីផ្លាកសញ្ញាចរាចរណ៍ និងការអនុវត្តច្បាប់ចរាចរណ៍ ដែលត្រូវបានប្រើនៅក្នុងបណ្ណាល័យចល័តរបស់អង្គការ SIPAR នៅតាមតំបន់ជនបទ និងសាលារដ្ឋ។ គម្រោងដែលមានរយៈពេល៣ឆ្នាំនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាចំនួនជាង ១០,០០០ នាក់ ជាពិសេសយុវជន និងកុមារនៅតាមតំបន់ជនបទ ដែលចំណេះដឹងអំពីច្បាប់ចរាចរណ៍នៅមានកម្រិតទាបនៅឡើយ”។

លោក Asif IQBAL
លោក Asif IQBAL

យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” កាលពីឆ្នាំមុន ដែលរៀបចំដោយក្រុមហ៊ុន តូតាល់ និងដៃគូសហការក្រោមពាក្យស្លោក “បើកបរ ឬសេពគ្រឿងស្រវឹង ដែលបានប្រារព្ធធ្វើឡើងក្នុង ខែវិច្ឆិកា ឆ្នាំ២០១៩ បានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់យានយន្តជៀសផុតពីការសេពគ្រឿងស្រវឹងនៅពេលធ្វើដំណើរតាមដងផ្លូវទៅកាន់ប្រជាជនកម្ពុជាចំនួន ២០,០០០ នាក់។ ឆ្នាំនេះក្រុមហ៊ុន តូតាល់កម្ពុជា បានអញ្ជើញដៃគូសហការបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ក៏ដូចជានៅឆ្នាំក្រោយៗទៀត។

យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩

ក្រុមហ៊ុន តូតាល់កម្ពុជា បានដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩៣។ ក្រុមហ៊ុន តូតាល់កម្ពុជា បានចូលរួមទីផ្សារផលិតផលប្រេងឥន្ធនៈ និងសេវាកម្មជាច្រើនដល់អតិថិជនទាំងវិស័យសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេស។ ក្រុមហ៊ុន តូតាល់កម្ពុជា បានផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មជាច្រើននៅជាង ៩០ ស្ថានីយ៍ សម្រាប់ប្រេងឥន្ធនៈយានយន្ត (ប្រេងសាំង និងប្រេងម៉ាស៊ូត) និងហាងលក់ទំនិញ ក្រោមស្លាក Bonjour ចំនួន ៤០ កន្លែង ហើយក៏រួមមានប្រេងឥន្ធនៈឧស្សាហកម្ម ប្រេងយន្តហោះ និងប្រេងរំអិល។

ក្រៅពីនេះទៀត ប័ណ្ណសមាជិក Total Club Card គឺជាមធ្យោបាយយ៉ាងងាយស្រួលមួយដែលជួយគ្រប់គ្រងការទិញប្រេងឥន្ធនៈរបស់លោកអ្នក។ ក្រុមហ៊ុន តូតាល់កម្ពុជា នឹងបន្តក្នុងការផ្គត់ផ្គង់បរិក្ខារប្រេងឥន្ធនៈផ្លូវថ្នល់ និងផ្លូវអាកាសចរណ៍ ដែលប្រកបដោយគុណភាពខ្ពស់។ ក្រៅពីសេវាកម្មខាងលើ ក្រុមហ៊ុនក៏ផ្តល់នូវសេវាកម្មពិសេសផ្សេងទៀតដូចជា ការវិភាគប្រេងឥន្ធនៈ សាំង ការតម្លើងស៊ីទែនប្រេងឥន្ធនៈ និងដឹកញ្ជូនដល់អតិថិជនពាណិជ្ជកម្មដ៏ទៃទៀត៕

យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
យុទ្ធនាការ “ការបើកបរដោយសុវត្ថិភាព” ឆ្នាំ២០១៩
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T