ច្បាស់ការហើយ!សួស វីហ្សា និងអនាគតស្វាមី បង្ហាញថ្ងៃចូលរោងជ័យ និងPre-Wedding ដ៏អស្ចារ្យលើទឹកដីប្រទេសក្រៅ (មានវីដេអូ)

//s4.kh1.co/93/93754c062c61d21b776ddb8c7db12a5f1d4ff15f.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី ដ៏ល្បីល្បាញ កញ្ញា សួស វីហ្សា មិនសូវបង្ហាញមុខក្នុងកម្មវិធីសិល្បៈ ឬឆាកតន្ត្រីនានានោះទេ ដោយត្រួវមមាញឹករៀបចំ បង្កើតមុខរបរផ្ទាល់ខ្លួនជាមួយអនាគតស្វាមី ដែលជាសិល្បៈករដូចគ្នា លោកថមមី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាស្រីរូបនេះ តែងតែធ្វើឲ្យអ្នកគាំទ្រទាំងអស់ ច្រណែននឹងជីវិតស្នេហាដែលពោរពេញដោយសុភមង្គល និងសកម្មភាពដ៏ផ្អែមល្ហែម ស្អិតរមួតជានិច្ច។ យ៉ាងណាមិញ ក្រោយពីពិធីភ្ជាប់ពាក្យ បានកន្លងផុតជិតកន្លះឆ្នាំរួចមក សួស វីហ្សា និងអនាគតស្វាមី​ បានប្រកាសថ្ងៃចូលរោងជ័យជាក់លាក់ គឺនៅថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះហើយ។

ជាមួយគ្នានេះដែរ គូស្នេហ៍ជាតារាមួយគូនេះ បានបង្ហោះវីដេអូPre-Wedding មួយ ដែលសម្រិតសម្រាំងយ៉ាងពិសេសអស្ចារ្យ ផ្ដិតយកទេសភាព ដ៏ស្រស់ត្រកាលនៅលើ ឆ្នេរសមុទ្រKrabi​ ប្រទេសថៃ។

បន្ថែមពីនេះដែរ តាមរយៈវីដេអូនោះដែរ អនាគតគូស្វាមីភរិយាមួយគូនេះ បានតុបតែងខ្លួនក្នុងសម្លៀកបំពាក់កូនក្រមុំ កូនកម្លោះ យ៉ាងស្រស់សោភា ប្រកបដោយស្នាមញញឹមស្រស់ថ្លា មើលទៅពោរពេញដោយភាពសប្បាយរីករាយ និងរំភើបចិត្តយ៉ាងខ្លាំង ពេលដែលជិតថ្ងៃពិសេសបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖​

សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
រូបភាពPre-Wedding​ របស់សួស វីហ្សា និងអនាគតស្វាមី
រូបភាពPre-Wedding​ របស់សួស វីហ្សា និងអនាគតស្វាមី
រូបភាពPre-Wedding​ របស់សួស វីហ្សា និងអនាគតស្វាមី
រូបភាពPre-Wedding​ របស់សួស វីហ្សា និងអនាគតស្វាមី
រូបភាពPre-Wedding​ របស់សួស វីហ្សា និងអនាគតស្វាមី
រូបភាពPre-Wedding​ របស់សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សាថមមី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T