អតីតគ្រូ Juventus ប្រាប់ឈ្មោះវីរបុស Man UTD មួយរូបដែលនឹងយកមកធ្វើការជាមួយ បើបានទៅជំនួសកន្លែងរបស់លោក Ole

//s4.kh1.co/60/604f0cc602a51b43a5f455f4bd2568a8a89236a7.jpg
កីទ្បា

 ១៥-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អឺរ៉ុប៖​ អតីតគ្រូបង្វឹក Juventus លោក Massimiliano Allgeri ចង់បានវីរបុរស Manchester United កីឡាករ Patrice Evra ទៅរួមការងារក្នុងក្រុមការងារគ្រូបង្វឹក បើសិនជាលោកទៅដឹកនាំបិសាចក្រហមជំនួសកន្លែងរបស់លោក Ole Gunnar Solskjaer។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Patrice Evra 
កីឡាករ Patrice Evra 

Evra ធ្លាប់លេងឲ្យ Man UTD នៅចន្លោះឆ្នាំ ២០០៦-២០១៤ ដោយឈ្នះពាន Premier League បាន ៥ដង និង Champions League ១ដង។ ខ្សែការពារឆ្វេងសញ្ជាតិបារាំងរូបនេះគឺជាកីឡាករមួយរូបមានប្រជាប្រិយភាពខ្លាំងនៅកីឡដ្ឋាន Old Trafford។

ងាកមកមើកលោក Allegri ឯណេះវិញក៏ត្រូវបាន Tottenham Hotspur ចាប់អារម្មណ៍ចង់បានលោកទៅដឹកនាំផងដែរ ប៉ុន្តែលោកហាក់មានបំណងចង់ទៅដឹកនាំ Man UTD ជាង ក្រោយបិសាចក្រហមចាប់ផ្ដើមរដូវកាលថ្មីមិនសូវជាបានល្អ និងកំពុងឈរលេខ១២ នៅតារាងចំណាត់ថ្នាក់ Premier League។

លោក Massimiliano Allgeri 
លោក Massimiliano Allgeri 

Evra និងលោក Allegri មានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ដោយធ្លាប់ធ្វើការជាមួយគ្នានៅ Juventus ក្នុងនាមជាកីឡាករ និងគ្រូបង្វឹក។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេទាំងពីរក៏បានជួយឲ្យសេះបង្កង់ Juventus ឈ្នះពានរង្វាន់លីគកំពូល Serie A ជាមួយគ្នាបាន ២ដងផងដែរ។

គួរឲ្យដឹងដែរថា ក្រោយចែកផ្លូវគ្នាបន្ទាប់ពីចប់រដូវកាលមុនគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Massimiliano Allgeri មិនទាន់ដឹកនាំក្លិបណាមួយនៅឡើយទេ៕

លោក Massimiliano Allgeri និងកីឡាករ  Patrice Evra
លោក Massimiliano Allgeri និងកីឡាករ  Patrice Evra

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T