តោកំណាចអង់គ្លេសស្ដារមុខមាត់លត់ប៊ុលហ្ការី៦គ្រាប់ ខណៈពេលដែល Ronaldo ស៊ុតគ្រាប់ទី៧០០របស់ខ្លួនក្នុងអាជីពទល់នឹងក្រុមអ៊ុយក្រែន (មានវីដេអូ)

//s5.kh1.co/ac/ac4e54a7efd8cd2352d3596bd2c30b29aaf4e111.jpg
កីទ្បា

 ១៥-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ប៊ុលហ្ការី៖ ក្រុមប៊ុលហ្ការីក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្ចារកីឡដ្ឋាន Vasil Levski ទទួលស្វាគមន៍ក្រុមភ្ញៀវតោកំណាចអង់គ្លេសក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមស្ថិតិរវាងក្រុមទាំងពីរមើលឃើញថាក្រុមភ្ញៀវសម្រុកដាក់គំនាបខ្លាំងទៅលើក្រុមម្ចាស់ផ្ទះដោយមានឱកាសស៊ុតទៅលើក្រុមម្ចាស់រហូតដល់ទៅ១៧ជើងចំគោលដៅ១៣ដងសម្រេចទីបាន៦គ្រាប់ចំណែឯក្រុមម្ចាស់ផ្ទះវិញមានឱកាសស៊ុតបានតែ៤ជើងចំគោលដៅ២ដងតែមិនអាចទម្លុះសំណាញ់ទីក្រុមភ្ញៀវបាននោះទេ។

កីឡាករ Ross Barkley កីឡាករ Chilwell និង Marcus Rashford
កីឡាករ Ross Barkley កីឡាករ Chilwell និង Marcus Rashford

៦គ្រាប់របស់ក្រុមជម្រើសជាតិអង់គ្លេសរកបានដោយកីឡាករ៤រូបផ្សេងៗគ្នាដោយគ្រាប់ទី១ធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេងរបស់ Manchester United កីឡាករ Marcus Rashford នៅនាទីទី៧ គ្រាប់ទី២និងទី៣ស៊ុតបញ្ចូលទីដោយកីឡាករ Ross Barkley នៅនាទីទី២០និង៣២ គ្រាប់ទី៤និងទី៥រកបានតាមរយៈកីឡាករ Raheem Sterling នៅនាទីទី៤៥និង៦៩ និងគ្រាប់ទី៦ទម្លុះសំណាញ់ទីដោយខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៨៥។

កីឡាករ Raheem Sterling និង Harry Kane 
កីឡាករ Raheem Sterling និង Harry Kane 

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិប៊ុលហ្ការីបានរងបរាជ័យយ៉ាងអាម៉ាសក្រោមថ្វីជើងក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល០-៦ ជ័យជម្នះនេះជួយអោយអង់គ្លេសទទួលបាន៣ពិន្ទុបន្ថែមបន្តឈរលេខ១ក្នុងតារាងពូល ​A មាន១៥ពិន្ទុតាមពីក្រោយក្រុមជម្រើសជាតិសាធារណរដ្ឋឆេកឈរនៅលេខ២មាន១២ពិន្ទុ។

ក្រឡេកទៅមើល១គូទៀតដែលជាការប្រកួតក្នុងពូល B រវាងក្រុមអ៊ុយក្រែនប្រកួតទល់នឹងក្រុមជម្រើសជាតិព័រទុយហ្កាល់។

ក្នុងការប្រកួតនេះគេសង្កេតឃើញថា ក្រុមម្ចាស់ផ្ទះអ៊ុយក្រែនជាអ្នកស៊ុតបញ្ចូលទីនាំមុខមុន២គ្រាប់ទៅលើក្រុមភ្ញៀវ ដោយគ្រាប់ទី១ស៊ុតបញ្ចូលទីដោយកីឡាករ Roman Yaremchuk នៅនាទីទី៦ និងគ្រាប់ទី២រកបានដោយកីឡាករ Andriy Yarmolenko នៅនាទីទី២៧។ ដូច្នេះបញ្ចប់តង់ទី១ក្រុមម្ចាស់ផ្ទះនាំមុខបណ្ដោះអាសន្ន២ទល់នឹង០។

ក្រុមជម្រើសជាតិអ៊ុយក្រែន
ក្រុមជម្រើសជាតិអ៊ុយក្រែន

ចូលដល់តង់ទី២នៅនាទីទី៧២ក្រុមភ្ញៀវមានឱកាសតដៃបាន១គ្រាប់ដោយកីឡាករ Cristiano Ronaldo តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ដែលជាគ្រាប់ទី៩៥របស់ខ្លួនអោយក្រុមជម្រើសជាតិព័រទុយហ្កាល់។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

គួរបញ្ជាក់ផងដែរថាបន្ទាប់ពីស៊ុតចូលអ៊ុយក្រែន១គ្រាប់កាលពីយប់មិញនេះ វាបានក្លាយជាគ្រាប់ទី៧០០របស់កីឡាករ Cristiano Ronaldo ក្នុងអាជីពបាល់ទាត់របស់ខ្លួនក្នុងការបង្ហាញខ្លួនបានចំនួន៩៧៣ប្រកួត៕

សូមទស្សនាវីដេអូ Highlights ខាងក្រោមនេះ៖

ការប្រកួត Highlights រវាងប៊ុលហ្ការីទល់នឹងអង់គ្លេស
ការប្រកួត Highlights រវាងក្រុមអ៊ុយក្រែនទល់នឹងក្រុមព័រទុយហ្កាល់
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T