ញ៉ាំអាហារចម្អិននៅផ្ទះ អាចចៀសផុតពីសារធាតុគីមីបង្កមហារីកបាន!

//s4.kh1.co/01/0136345f6b1ecdf36315817a55a4b0b71278d34f.jpg
នារី

 ១៤-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

គុណ​ប្រយោជន៍ពី​ការ​ញ៉ាំអាហារ​ ដែល​​រៀប​ចំ​ចម្អិន​នៅ​ផ្ទះ ក្រៅ​ពី​អាច​សន្សំ​ប្រាក់​មួយ​ផ្នែក ក៏​អាច​ជួយ​សុខភាព​បាន​ច្រើន ពិសេស​អាច​ចៀស​ផុត​ពី​សារធាតុ​គីមី​មួយ​ប្រភេទ ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ ដូចជា​ជំងឺ​មហារីក​តែ​ម្តង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​​លទ្ធផល​សិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​​វេជ្ជសាស្រ្ត​ Silent Spring សហរដ្ឋអាមេរិក​ ពពួក​អាហារ​​​ចម្អិន​នៅ​ខាង​ក្រៅដូច​ជា ​នៅ​តាម​ភោជនីយដ្ឋាន ហាង​អាហារ ឬ​កន្លែង​លក់​អាហារ Fast Food (ភីហ្សា ប៊ឺហ្គឺ ពោតលីង) ទោះ​ជា​​មាន​​ការ​វេច​ខ្ចប់​​​យ៉ាង​ល្អ​ត្រឹម​ត្រូវ តែ​អាហារ​​ទាំង​នោះ គឺ​មា​ន​ភ្ជាប់​មក​ជា​មួយសមាស​ធាតុ​គីមី​ម្យ៉ាង​ហៅ​ថា អាស៊ីត PerFluorooctanoic (PFAS) ដែល​ភាគ​ច្រើន​គេ​ប្រើ​វា​ក្នុង​ឧស្សាហកម្ម​​សម្ភារៈ​វេច​ខ្ចប់​ចំណី​អាហារ ហើយ​​សារធាតុ​នេះនឹង​សាយ​ភាយ​​ចូល​រាង​កាយ​ដោយ​ប្រយោល ​តាម​ការ​ញ៉ាំ​ម្ហូប​អាហារ​ទាំង​នោះ។

សម្រាប់​សារធាតុ​ PFAS ​អាច​បង្ក​ផល​​ប៉ះ​ពាល់​ដល់​សុខភាពដូច​ជា ​ជំងឺ​មហារីក បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត មេ​ជីវិត​បង្ក​កំណើត​ខ្សោយ កើន​កូឡេស្តេរ៉ូល​ខ្ពស់ និង​ប៉ះ​ពាល់​អ័រម៉ូន​​ជាដើម។ ដោយ​ឃើញ​ពី​បញ្ហា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​​ចម្អិន​អាហារ​នៅ​ផ្ទះ ដែល​ជា​​ជម្រើស​ដ៏​ល្អ មិន​ត្រឹម​ទទួល​បាន​​ជីវជាតិ​​គ្រប់​គ្រាន់នោះ​ទេ ក៏​​​មិន​សូវ​ប្រឈម​ហានិភ័យ​​ដូច​ការ​ញ៉ាំ​ខាង​ក្រៅដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T