ពុទ្ធោ! ស្ត្រីជប៉ុនវ័យ៧៧ឆ្នាំម្នាក់ ធ្លាក់ស្លាប់ពីលើឧទ្ធម្ភាគចក្រកម្ពស់៤០ម៉ែត្រ ខណៈពេលកំពុងសង្គ្រោះចេញពីទឹកជំនន់ (មានវីដេអូ)

//s6.kh1.co/55/557fca9813b92ee7b7a5b333539a258a44024b01.jpg
សង្គម

 ១៤-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ជប៉ុន៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ប្រទេសជប៉ុនបានទទួលរងគ្រោះពីព្យុះទីហ្វុងហាហ្គីប៊ី (Typhoon Hagibis) ដែលបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាជនអស់យ៉ាងច្រើន។ ប្រជាជនមួយចំនួនបានរងរបួស ស្លាប់ បាត់ខ្លួននិងមួយចំនួនផ្សេងទៀតត្រូវជម្លៀសខ្លួនទៅកន្លែងសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នៅក្នុងទីក្រុង Iwaki មានករណីស្ត្រីវ័យ៧៧ម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) បានធ្លាក់ស្លាប់ពីលើឧទ្ធម្ភាគចក្រកម្ពស់៤០ម៉ែត្រ ខណៈពេលក្រុមសង្គ្រោះព្យាយាមជួយសង្គ្រោះគាត់ទៅកាន់កន្លែងមានសុវត្ថិភាព។

យោងតាមវីដេអូឃ្លីបដែលត្រូវបានគេថត បង្ហាញឲ្យឃើញថា ក្រុមសង្គ្រោះមួយក្រុមបានធ្វើដំណើរតាមរយៈឧទ្ធម្ភាគចក្រដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់គាំងដោយសារទឹកជំនន់។ នៅពេលមកដល់ចំនុចកើតហេតុ បានប្រទះឃើញស្ត្រីម្នាក់ ក៏ទម្លាក់ខ្សែពួរដើម្បីទាញគាត់ឡើងមកលើឧទ្ធម្ភាគចក្រ។ លុះពេលឡើងជិតដល់ ស្រាប់តែស្ត្រីនោះបានរបូតខ្លួនចេញពីខ្សែពួរ ធ្លាក់ចូលទៅក្នុងទឹកបាត់ទៅ។

ក្រោយពីកើតហេតុរួចមក ត្រូវបានគេរាយការណ៍ថា ស្ត្រីនោះបានស្លាប់បាត់ទៅហើយ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកខាងក្រុមសង្គ្រោះ ក៏បានធ្វើការសុំទោសជាផ្លូវការចំពោះការធ្វេសប្រហែសរបស់ខ្លួន ដែលមិនបានពិនិត្យទំពក់ខ្សែពួរឲ្យបានល្អិតល្អន់ផងដែរ៕ 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ
ទិដ្ឋភាពថ្ងៃកើតហេតុ

WARNING: Dangerous Incident

វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T