អ្នកណាបាន V ធ្វើស្វាមីសំណាងពេកហើយ ពេលស្តាប់គម្រោងអនាគតលោក ចង់ធ្វើជាមួយអនាគតភរិយា

//s4.kh1.co/9f/9f426b8f0be1a4dc9e862c67bc3c34fa4de46d07.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះបទសម្ភាសន៍របស់លោក V កាលពីមុន ទាក់ទងនឹងការចួលនិវត្តន៍របស់លោក កំពុងផ្ទុះឡើងនៅលើបណ្តាញសង្គមជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បទសម្ភាសន៍នោះត្រូវបានធ្វើឡើងអំឡុងពេល មិនយូរប៉ុន្មាននោះទេបន្ទាប់ពីការលេចមុខរបស់លោកនិងក្រុមកាលពីឆ្នាំ២០១៣។ ដោយក្នុងនោះ គេបានសួរលោកទាក់ទងនឹងអាជីពសិល្បៈថាតើរូបលោក នឹងធ្វើវារហូតដល់ពេលណា ហើយលោក V ក៏បានទម្លាយអារម្មណ៍ខ្លួនថា លោកនឹងចូលនិវត្តន៍ក្នុងអាយុ ៤០ ឆ្នាំ។

V បានពន្យល់បន្ថែមបែបនេះថា៖ 

“ខ្ញុំនឹងធ្វើការតែជាតារាចម្រៀង និងតារាសម្តែងតែប៉ុណ្ណោះ រហូតដល់អាយុ ៤០ ឆ្នាំ។ បន្ទាប់មក ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំ សម្រាប់អនាគតភរិយរបស់ខ្ញុំ។ ខ្ញុំកំពុងគិតថាពេលខ្ញុំចាស់ទៅ ខ្ញុំទៅឧទ្យានមួយ ដោយពាក់អាចធំពណ៌ត្នោត បន្ទាប់មកខ្ញុំនឹងដាក់ចំណីឲ្យសត្វដែលរស់នៅទីនោះ”។

លោកបានបន្តទៀតថា៖ 

“ខ្ញុំចង់រស់នៅឲ្យដូចប៉ារបស់ខ្ញុំ។ ព្រោះគាត់តែងតែមើលថែខ្លួនឯង និងតែងតែបំពេញតម្រូវការដែលកូនៗរបស់គាត់ចង់បាន។ ខ្ញុំពិតជាចង់ក្លាយជាប្តីម្នាក់ ដូចប៉ារបស់ខ្ញុំអញ្ចឹង”។

ទោះជាយ៉ាងណាក្តី សម្រាប់ការផ្ទុះឡើងសារជាថ្មីនូវបទសម្ភាសន៍របស់ V នេះដែរ កំពុងធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេ លួចសរសើរពីការតាំងចិត្តរបស់ខ្លួនចំពោះគ្រួសារនាពេលអនាគត។ ហើយអ្នកគាំទ្រក៏បាននិយាយថា បើសិនអ្នកណាបានរូបលោកធ្វើជាស្វាមី មិនដឹងជាសំណាងយ៉ាងណានោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

V
V
V
V
V
V
V
V
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T