មិនមែនលំៗទេ ធ្លាប់តែនៅក្រៅតារាង ពេលនេះ (G)I-DLE ដណ្តើមបានលេខ១ ជាក្រុមស្រីល្បីជាងគេប្រចាំខែ

//s5.kh1.co/74/74207d4609d94c27e5170121e6211845770052d8.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ខែតុលា នៅពេលដែល The Korea Institute of Corporate Reputation បានចេញចំនួនតួលេខលើក្រុមតារាស្រី Kpop ដែលមានកេរ្តិ៍ល្បីល្បាញជាងគេប្រចាំខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ផ្អែកលើការបង្ហាញបានឲ្យឃើញថា ក្រុមចម្រៀង (G)I-DLE បានដណ្តើមយកចំណាត់ថ្នាក់លេខ១ប្រចាំខែ ដោយមានក្រុមចម្រៀងនារីដ៏ល្បីប្រចាំប្រទេស TWICE ជាប់ចំណាត់ថ្នាក់លេខ២ និង Red Velvet ជាប់ចំណាត់ថ្នាក់លេខ៣។

យ៉ាងណាមិញ ចំពោះចំណាត់ថ្នាក់នេះដែរ គឺគិតចាប់ពីថ្ងៃទី១១ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា។ ម៉្យាងវិញទៀត តាមប្រភពបន្តបានបង្ហាញពីចំនួនពិន្ទុដែលក្រុម (G)I-DLE ទទួលបានក្នុងខែនេះរហូតដល់ ១៥លានជាងឯណោះ ឯចំណែកក្រុម TWICE និងក្រុម Red Velvet ទទួលបានពិន្ទុក្នុងចន្លោះ ៩លានជាង និង៥លានជាងតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយសម្រាប់ក្រុម (G)I-DLE ដែលអាចហក់ក្តោបយកតំណែងលេខ១ប្រចាំខែតុលានេះ ព្រោះបើផ្អែកតាមខែមុនៗ ក្រុម (G)I-DLE បានទទួលចំណាត់ថ្នាក់ ស្ទើរតែមិនអាចជាប់ក្នុងតារាងកំពូលទាំង១០ផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចំណាត់ថ្នាក់ពីលេខ១ដល់៣០
ចំណាត់ថ្នាក់ពីលេខ១ដល់៣០
ក្រុម (G)I-DLE
ក្រុម (G)I-DLE
TWICE
TWICE
Red Velvet
Red Velvet
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T