ចុមយករួចខ្លួន!! Mourinho ថាមិនដែលចង់ទិញកីឡាកររូបនេះមក Man UTD ទេប៉ុន្តែគ្មានជម្រើស

//s5.kh1.co/a4/a4513a6ebd044d19b1e72e71b7f14c41ab9600df.jpg
កីទ្បា

 ១៣-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ អតីតអ្នកចាត់ការទូទៅ Manchester United លោក Jose Mourinho បានទម្លាយឲ្យដឹងថារូបលោកមិនដែលចង់បានកីឡាករ Fred  ពី Shaktar Donetsk នោះទេ។ ប៉ុន្តែការទិញកីឡាកររូបនេះមកកាន់កីឡដ្ឋាន Old Trafford អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានប្រាប់ថាបង្ខំចិត្តក្នុងការទិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Fred
Fred

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Fred ត្រូវបាន Man UTD ទិញកាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកាលពីឆ្នាំមុនអំឡុងពេលក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងតម្លៃខ្លួន ៥៩លានអឺរ៉ូ។

Fred ហាក់មិនបានបង្ហាញទម្រង់លេងឲ្យសមទៅនឹងតម្លៃខ្លួនរបស់គេនោះទេ ដោយមិនសូវមានឱកាសក្នុងការចូលលេងជម្រើសដំបូងទាំងក្នុងរជ្ជកាលដឹកនាំរបស់លោក Jose Mourinho និងអ្នកាចាត់ការទូទៅបច្ចុប្បន្នលោក Ole Gunnar Solskjaer ហើយមានមតិរិះគន់ជាច្រើនពីអ្នកគាំទ្រចំពោះសមត្ថភាពរបស់គេ។

Fred
Fred

យ៉ាងណាមិញ អ្នកចាត់ការទូទៅរហស្សនាម Special One បានប្រាប់ថាលោកទិញយក Fred មក Man UTD ពេលនោះ ព្រោះលោកគ្មានជម្រើស ដោយពេលនោះលោកមិនប្រាកដថាអាចយកបានខ្សែបម្រើរូបណាក្រៅពីរូបគេ។

Jose Mourinho 
Jose Mourinho 

គួរឲ្យដឹងដែរថា ជាងមួយរដូវកាលនៅ Manchester United ខ្សែបម្រើវយ ២៦ឆ្នាំ Fred ចូលលេងបានត្រឹមតែ ៣២ប្រកួតប៉ុណ្ណោះ ខណៈលោក Ole Gunnar Solskjaer ទទួលស្គាល់ថា Fred ត្រូវការចំណាយពេលវេលាបន្តទៀត ដើម្បីសម្របខ្លួននៅទឹកដីអង់គ្លេស៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T