ដូចណាស់! មួយប៉ុស្តិ៍នេះ Step និង ឆេង ប្រសិទ្ធ សឹងតែធ្វើឲ្យហ្វេនៗច្រឡំគ្នាហើយ!

//s4.kh1.co/9a/9a8212dfd7f81a13d3aa61f0693e97161c0b4444.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើគិតទៅ តាំងពីប្អូនប្រុសតូច ឆេង ប្រសិទ្ធ បានចូលរួមប្រឡងក្នុង កម្មវិធីThe Voice Kid រួចមក គេឃើញថា ប្រជាប្រិយភាពរបស់ តារាពន្លកថ្មីរូបនេះ ត្រូវបានប្រិយមិត្តរាល់គ្នា ទទួលស្គាល់ និងពេញចិត្តយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីសមត្ថភាពសិល្បៈ អាចច្រៀង និងរាំបានល្អហើយ ទេព ប្រសិទ្ធ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្ទាយ៍តែងខ្លួន បានសង្ហាមិនឲ្យចាញ់ តារាកូរ៉េប៉ុន្មានទេ។ បន្ថែមពីនេះ ពេលដែលតារាប្រុសក្មេងខ្ចីរូបនេះ កាន់តែធំធាត់ទៅ បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ កត់សម្គាល់ឃើញថា កាន់តែមានមុខមាត់ និងស្ទីលដូចតារាចម្រៀងប្រុស ដ៏ពេញនិយម លោក Step​ បេះបិទ។

ជាក់ស្ដែង តាមរយៈរូបថតប៉ុន្មានសន្លឹកដែល Step បានបង្ហោះក្នុងគណនីហ្វេសប៊ុក ជាមួយនឹង ប្រសិទ្ធ សឹងតែធ្វើឲ្យគេច្រឡំថា អ្នកទាំងពីរ ជាបងប្អូនបង្កើត នឹងគ្នាទៀតផង។ ក្នុងនោះដែរ គេឃើញថា ទាំងទម្រង់មុខ ស្នាមញញឹម ការលេងស្ទាយ៍ថត របស់តារាប្រុសសង្ហាទាំងពីរនេះ ស្រស់សង្ហាស្មើដៃគ្នាតែម្ដង។

ទន្ទឹមនឹងនេះដែរ ឆេង ប្រសិទ្ធ និង Step សឹងតែធ្វើឲ្យអ្នកគាំទ្រស្រីៗ ជ្រួលជ្រើមធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយមុខមាត់ស្អាត រូបរាងដ៏សង្ហា និងភាពកាលីបទាន់សម័យ​របស់ពួកគេគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោក Step
លោក Step
ឆេង ប្រសិទ្ធ 
ឆេង ប្រសិទ្ធ 
ឆេង ប្រសិទ្ធ 
ឆេង ប្រសិទ្ធ 
ឆេង ប្រសិទ្ធ និង Step
ឆេង ប្រសិទ្ធ និង Step
ឆេង ប្រសិទ្ធ និង Step មុខដូចគ្នាបេះបិទ
ឆេង ប្រសិទ្ធ និង Step មុខដូចគ្នាបេះបិទ
ឆេង ប្រសិទ្ធ និង Step មុខដូចគ្នាបេះបិទ
ឆេង ប្រសិទ្ធ និង Step មុខដូចគ្នាបេះបិទ
STEPឆេង ប្រសិទ្ធ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T