អតីតស្វាមី Miley Cyrus បណ្តើរគ្នាជាមួយតារាស្រី វ័យ២២ឆ្នាំម្នាក់យ៉ាងផ្អែមល្ហែម ខណៈពេលដែលនាងកំពុងចាប់ផ្តើមស្នេហា ជាមួយសង្សារថ្មីដូចគ្នា!

//s4.kh1.co/92/92b67a328ff8dadeec0c05a1d93d196ad56886b3.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ ជឿជាក់ថាប្រិយមិត្តមួយចំនួនធំ ប្រាកដជាបានជ្រាបរួចមកហើយថា តារាចម្រៀងស្រីលំដាប់ពិភពលោក Miley Cyrus បានសម្រេចចិត្តលែងលះគ្នាជាមួយស្វាមី គឺតារាសម្តែងប្រុសរូបសង្ហា Liam Hemsworth ក្រោយពីពួកគេរៀបការជាមួយគ្នាបាន ៨ខែតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការសោកស្តាយ ព្រោះ Miley និង Liam ពួកគេស្រលាញ់គ្នាជាង១០ឆ្នាំទៅហើយ ទើបឈានដល់ពិធីរៀបការ ប៉ុន្តែចុងក្រោយជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ នៅតែមិនអាចបន្តបានវែងឆ្ងាយ។

ជាក់ស្តែង ក្រោយពីលែងលះគ្នាភ្លាម ស្រាប់តែបែកធ្លាយរូបរបស់ Miley ជាមួយតារាស្រី Kaitlynn Carter ឱបថើបគ្នាយ៉ាងស្អិតរមួត ដែលធ្វើមហាជនសង្ស័យថា ពួកគេទាំងពីរប្រាកដជាមានទំនាក់ទំនងលើសពីមិត្តភក្តិ ជាក់ជាមិនខាន។ ជាការពិត គឺពួកគេទាំងពីរពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាមែន ប៉ុន្តែក្រោយមកមិនបានប៉ុន្មានក៏បញ្ចប់ទំនាក់ទំនងនោះវិញ។

ដោយឡែក ក្រោយពីបញ្ចប់ទំនាក់ទំនងជាមួយ Kaitlynn​ ភ្លាម ស្រាប់តែថ្មីៗនេះ Miley បានចាប់ផ្តើមស្នេហាជាថ្មីម្តងទៀត ជាមួយតារាចម្រៀងប្រុស Cody Simpson ហើយពួកគេទាំងពីរ​ ថែមទាំងបានបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នា នៅក្នុងបណ្តាញសង្គមទៀតផង។

តែបើក្រឡេកមកមើលលោក Liam Hemsworth អតីតស្វាមីរបស់ Miley វិញ លោកក៏មិននៅសំងំគ្រាំចិត្តនោះដែរ បន្ទាប់ពីចែកផ្លូវគ្នា។ ដោយមានគេប្រទះឃើញលោក Liam បណ្តើរគ្នាជាមួយតារាវ័យ២២ឆ្នាំ នាង Maddison Brown យ៉ាងផ្អែមល្ហែម នៅតាមដងផ្លូវ ក្នុងទីក្រុងNew York កាលពីយប់ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងទៅញ៉ាំអាហារជាមួយគ្នា និងបញ្ចេញកាយវិការ ឱប ថើប នៅទីសាធារណៈទៀតផង។ ក្រោយពីឃើញបែបនេះ អ្នកគាំទ្រសន្និដ្ឋានថា Liam កំពុងចាប់ផ្តើមស្នេហាថ្មីជាមួយ Maddison Brown យ៉ាងពិតប្រាកដ។ 

យ៉ាងណាមិញ ទោះបីជាជីវិតស្វាមីភរិយារបស់ Miley និង  Liam ត្រូវបានបញ្ចប់ ហើយពេលនេះពួកគេកំពុងតែចាប់ផ្តើមស្នេហាថ្មី រៀងៗខ្លួនក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រសប្បាយចិត្ត នៅពេលដែលឃើញពួកគេរីករាយ នឹងជីវិតនាពេលបច្ចុប្បន្នបែបនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Miley Cyrus  និង  Liam Hemsworth
Miley Cyrus  និង  Liam Hemsworth
Miley Cyrus  និង  Liam Hemsworth
Miley Cyrus និង Liam Hemsworth
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Liam Hemsworth និង Maddison Brown
Miley Cyrus និង Cody Simpson  
Miley Cyrus និង Cody Simpson  
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T