រកឃើញហើយ! គ្រូបង្វឹកដែលល្អជាងគេក្នុងក្របខណ្ឌ Premier League ប្រចាំខែកញ្ញា

//s4.kh1.co/3f/3f6c8ba21c8baa21bc9f8d769bfa12b0b542510f.jpg
កីទ្បា

 ១២-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Jurgen Klopp ត្រូវបានជាប់ជាគ្រូវបង្វឹកល្អជាងគេបំផុតប្រចាំក្របខណ្ឌ Premier League ខែកញ្ញា ក្រោយដឹកនាំក្រុមមិនដែលស្គាល់ពាក្យថាចាញ់ក្នុងចំណោម៨ប្រកួតកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Jurgen Klopp 
   លោក Jurgen Klopp 

លោក​ Klopp បានដឹកនាំក្រុម Liverpool បានយ៉ាងជោគជ័យដោយពួកគេចាប់ផ្ដើមរដូវកាលថ្មីនេះបានយ៉ាងល្អ ក្នុងចំណោម៨ប្រកួតកន្លងទៅនេះ ពួកគេរកបាន២៤ពិន្ទុពេញមិនដែលស្គាល់ពាក្យថាចាញ់នោះទេ។

លោក Klopp ត្រូវបានគេបោះឆ្នោតច្រើនជាងគេ ដោយបានផ្ដួលគូប្រជែងរបស់លោក៣រូបទៀតរួមមានលោក​ Eddie Howe គ្រូបង្វឹកក្រុម Bournemouth លោក Frank Lampard គ្រូបង្វឹកក្រុមតោខៀវ Chelsea និងលោក ​Brendan Rodgers គ្រូបង្វឹកក្រុម Leicester City។

 លោក Jurgen Klopp 
 លោក Jurgen Klopp 

ក្រុមរបស់លោក Klopp បច្ចុប្បន្ននេះកំពុងឈរនៅកំពូលតារាងដាច់ក្រុមលេខ២ ​Manchester City រហូតទៅដល់៨ពិន្ទុឯណោះ។ ចាំមើលថាតើក្រុមណាអាចបញ្ឈប់ភាពមិនដែលចាញ់របស់ក្រុម ​Liverpool បានខណៈពេលដែលពួកគេនឹងប៉ះគ្នាជាមួយក្រុម Manchester United ក្នុងសប្ដាហ៍ទី៩នេះ៕

ប្រភព៖ Skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T