អី​ក៏​លឿន​ម្ល៉េះ គ្រាន់តែ​ស្រី​ស្អាត​៣​នាក់​នេះ​មក​ឈរ​អែប​កៀន​ភ្លាម​ស្រាប់តែ​…

//s5.kh1.co/72/7222def1c62822a96a2d13b4afb50cc864881296.png
សង្គម

 ១២-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​៣​នាក់​នាំ​គ្នា​បម្រុង​ទៅ​ទិញ​ផ្លែ​ឈើ ខណៈ​កំពុង​ដើរ​តាម​ផ្លូវត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​បាន​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​ជនជាតិ​ចិន​មាន​គ្នា​៣​នាក់​បាន​ដើរ​បម្រុង​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​ជិត​កន្លែង​កើតហេតុ លុះ​ដើរមក​អែប​កន្លែង​លក់​ផ្លែ​ឈើ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Nex​ពណ៌​ស បាន​មក​ឆក់​ទូរស័ព្ទ​របស់​ស្ត្រីជន​ជាតិចិន​ខាងលើ​ម៉ាក iPhone Xmas បាន​សម្រេច​ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ខណៈ​ពេល​នោះ​ស្ត្រីជន​ជាតិចិន​ខាងលើ​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ បន្ទាប់​មក​សមត្ថកិច្ច​បាន​មក​មើល​ទីតាំង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ឃាត់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់៕

https://s5.kh1.co/__image/w=650,h=379,q=100/72/7222def1c62822a96a2d13b4afb50cc864881296.png
https://s4.kh1.co/__image/w=650,h=379,q=100/fa/fa50810ade4cdbf14c7b8eb2fdd8c153ff8e77cb.png
https://s6.kh1.co/__image/w=650,h=379,q=100/be/be0f9c628d93b6981b9ad0b4c93d764cbb9d18a2.png
https://s5.kh1.co/__image/w=650,h=379,q=100/48/4871a144640263a65a67d25ae486b3bac3b8e987.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T