គ្រប់ខែហើយ កូនមិនបង្វិលក្បាលចុះក្រោម អាចសម្រាលតាមធម្មជាតិបានអត់?

//s5.kh1.co/a6/a67e6bea8799496b4634de9e202673906e8e805b.jpg
នារី

 ១១-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

នៅ​ក្នុង​​ត្រីមាស​ទី៣ នៃ​ការ​ពពោះ គភ៌​នឹង​ចាប់​ផ្តើម​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ តែ​ករណី​ខ្លះ​ដល់​ថ្ងៃ​សម្រាល​ហើយ កូន​នៅ​តែ​មិន​បង្វិល​ក្បាល​ចុះ​ក្រោម។ ស្រីៗដែលមានកូន​មិន​បង្វិល​ក្បាល​ចុះ​ក្រោម ឬ​កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សម្រាល​កូន​ទម្រង់​បញ្ច្រាស ជា​ការ​សម្រាល​កូន​ដោយ​ផ្នែក ដែល​កូន​កើត​ចេញ​មក​មុន​គេ គឺ​ជា​ទម្រង់​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​ក្រោយ​ទៅ​វិញ។ ទម្រង់​នេះ​មាន​ពី ៣%-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

កូន​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស ពិបាក​សម្រាល​តាម​ធម្មជាតិ អាច​នឹង​មាន​គ្រោះ​ថ្នាក់។ ចំពោះ​លក្ខខណ្ឌ​​ដែល​ស្រីៗ​អាច​សម្រាល​តាម​ធម្មជាតិ​បាន​លុះ​ត្រា​តែ៖

– ម្តាយ​មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង
– ម្តាយ​មិន​ធ្លាប់​វះកាត់​សម្រាល​កូន​ពី​មុន
– ម្តាយ​គ្មាន​ជំងឺ​ផ្ទាល់​ខ្លួន ដែល​មិន​អាច​ប្រឹង​ក្នុង​សម្រាល​កូន​បាន
– គ្មាន​សុក​ពាំង​មាត់​ស្បូន
– ម្តាយ​គ្មាន​បញ្ហា​ក្នុង​ការ​សម្រាល​កូន​មុនៗ
– កូន​មាន​ទម្ងន់​ចន្លោះ ២,៥-៣,៨ គីឡូក្រាម
– ក្បាល​កូន​មិន​ធំ​ខ្លាំង និង​មិន​ងើយ
– កូន​នៅ​ក្នុង​ពោះ​មិន​​ខ្សោយ
– មិន​មាន​ការ​បែក​ទឹក​ភ្លោះ​មុន​ឈឺ​ពោះ​សម្រាល​រយៈពេល​យូរ
– មាន​ការ​យល់​ព្រម​ពី​ម្តាយ និង​ក្រុម​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បញ្ច្រាស​តាម​បែប​ធម្មជាតិ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុតសូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T