Inter Milan ចូលខ្លួនប្រជែងជាមួយ Man Utd និង Juventus ក្នុងការដណ្ដើមយកកីឡាករឆ្នើមរូបនេះពី Barcelona

//s5.kh1.co/75/75683f24a4e1e8d190a61ff7ed08741d3ea1c00f.jpg
កីទ្បា

 ១១-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ថ្មីៗនេះក្លិប Inter Milan ត្រូវបានគេរាយការណ៍ថាបានចូលខ្លួនប្រជែងជាមួយក្លិប Manchester United និង ក្លិប Juventus ក្នុងការដណ្ដើមយកកីឡាកខ្សែបម្រើឆ្នើមរបស់ Barcelona គឺកីឡាករ Ivan Rakitic

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ៣១ឆ្នាំរូបនេះធ្លាប់តែជាជម្រើស១១នាក់ដំបូងរបស់ក្លិប Barcelona​ ប៉ុន្តែក្នុងរដូវកាលរូបនេះរូបគេភាគច្រើនបានត្រឹមអង្គុយកៅអីបម្រុងតែប៉ុណ្ណោះក្រោយមានវត្តមានកីឡាករចំណូលថ្មី Frenkie de Jong ដែលបានផ្ទេរមកពីក្រុម ​Ajax អំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីពេលថ្មីៗនេះ។

  កីឡាករ Ivan Rakitic
  កីឡាករ Ivan Rakitic

ដោយសារតែការមិនសូវបានចូលលេងជាជម្រើស១១នាក់ដំបូង វាអាចជាឱកាសមួយដែលធ្វើអោយក្លិបធំៗជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍ទៅលើរូបគេរួមមានក្លិប Manchester United និង Juventus ដោយយោងតាមកាសែត Mundo Deportivo បានអោយដឹងថាក្លិប ​Inter Milan បច្ចុប្ប​ន្នក៏នឹងចូលរួមប្រជែងដណ្ដើមយកកីឡាករ Rakitic ផងដែរ។

តាមរយៈប្រភពដដែលបានអោយដឹងថាកីឡាករសញ្ជាតិក្រូអាតរូបនេះក៏ជាកីឡាករ១រូបដែលស្ថិតក្នុងបញ្ជីកីឡាករដែលលោក Solskjaer ចង់បាននៅខែមករានេះផងដែរ ដោយសព្វថ្ងៃក្រោមរបស់លោក Ole កំពុងខ្វះកម្លាំងនៅតំបន់កណ្ដាល។

កីឡាករ Ivan Rakitic
កីឡាករ Ivan Rakitic

Rakitic បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ២៤ របស់ក្រូអាតថា៖

"ខ្ញុំពិតជាពិបាកចិត្តណាស់ពីព្រោះខ្ញុំចង់លេង មិនមែននៅអង្គុយត្រឹមជាផ្នែកមួយនៃក្រុមនោះទេ។ ខ្ញុំនឹងព្យាយាមគ្រប់យ៉ាងដើម្បីស្ដារស្ថានភាពនេះ។ កុងត្រារបស់ខ្ញុំនៅសល់រយៈពេល២ឆ្នាំទៀត ហើយវាកន្លែងណាល្អជាង ​Barcelona ទៀតទេ។"

Rakitic បាននិយាយបន្តទៀតថា៖

"Barcelona ជាក្លិបល្អបំផុតលើពិភពលោក ប៉ុន្តែខ្ញុំជាកីឡាករខ្ញុំត្រូវការលេងមិនមែននៅដើរកម្សាន្តតាមទីក្រុងនិងឆ្នេរសមុទ្រនោះទេ។"

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T