រៀបការរួច និងវ័យប៉ុណ្ណឹងហើយ សុគន្ធ និសា ត្រូវគេសួរពេលណាឈប់ថតសម្អាងការ នាងបែរឆ្លើយវិញបែបនេះថា...

//s5.kh1.co/7e/7e6df0efb3129c48c686af7ce0e0bb53e72e4538.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា រៀបការរួច និងមានវ័យកាន់តែជ្រេបន្តិចក្តី ក៏ប៉ុន្តែគេសង្កេតឃើញថា ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ មិនស្រុតចុះនោះទេ។​ ហើយនាងក៏កាន់តែមានភាពមមាញឹកថែមទៀតជាមួយការងារសិល្បៈ និងជាពិសេសនោះគឺការងារថតសម្អាងការតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែបែបនេះហើយ អ្នកនាង សុគន្ធ និសា ក៏ត្រូវបានមហាជនចោទជាសំនួរទៅរូបនាងថា វ័យប៉ុណ្ណឹងហើយ តើនាងនឹងថតសម្អាងការដល់ពេលណាទៀត ព្រោះថាសព្វថ្ងៃនេះនាងនៅតែទទួលថតសម្អាងការជាហូរហែ មិនទំនេរដៃនោះទេ។

ក្នុងនោះ អ្នកនាង សុគន្ធ និសា ក៏បានបង្ហោះសារលើបណ្តាញសង្គមទម្លាយអារម្មណ៍ខ្លួនបែបនេះថា៖ 

“គេសួរខ្ញុំថា ពេលណាទើបឈប់ថតសម្អាងការ។ ខ្ញុំឆ្លើយថា លុះត្រាតែបងប្អូនទាំងអស់ឈប់ស្រលាញ់គាំទ្រខ្ញុំ ទើបឈប់”។

ទោះជាយ៉ាងណាក្តី សម្រាប់សារបង្ហោះជាចម្លើយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះហើយ អ្នកគាំទ្ររបស់តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍ខ្លួនតាមរយៈការ Comment ថានៅតែគាំទ្រនិងស្រលាញ់រូបនាងរហូត មិនប្រែនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធនិសា
សុគន្ធនិសា
រូបសុគន្ធនិសា ថតសម្អាងការ
រូបសុគន្ធនិសា ថតសម្អាងការ
រូបសុគន្ធនិសា ថតសម្អាងការ
រូបសុគន្ធនិសា ថតសម្អាងការ
រូបសុគន្ធនិសា ថតសម្អាងការ
រូបសុគន្ធនិសា ថតសម្អាងការ
រូបសុគន្ធនិសា ថតសម្អាងការ
រូបសុគន្ធនិសា ថតសម្អាងការ
សាររបស់ សុគន្ធ​និសា
សាររបស់ សុគន្ធ​និសា
សុគន្ធ និសា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T