ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា រៀបការរួច និងមានវ័យកាន់តែជ្រេបន្តិចក្តី ក៏ប៉ុន្តែគេសង្កេតឃើញថា ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ មិនស្រុតចុះនោះទេ។ ហើយនាងក៏កាន់តែមានភាពមមាញឹកថែមទៀតជាមួយការងារសិល្បៈ និងជាពិសេសនោះគឺការងារថតសម្អាងការតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែបែបនេះហើយ អ្នកនាង សុគន្ធ និសា ក៏ត្រូវបានមហាជនចោទជាសំនួរទៅរូបនាងថា វ័យប៉ុណ្ណឹងហើយ តើនាងនឹងថតសម្អាងការដល់ពេលណាទៀត ព្រោះថាសព្វថ្ងៃនេះនាងនៅតែទទួលថតសម្អាងការជាហូរហែ មិនទំនេរដៃនោះទេ។
ក្នុងនោះ អ្នកនាង សុគន្ធ និសា ក៏បានបង្ហោះសារលើបណ្តាញសង្គមទម្លាយអារម្មណ៍ខ្លួនបែបនេះថា៖
ទោះជាយ៉ាងណាក្តី សម្រាប់សារបង្ហោះជាចម្លើយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះហើយ អ្នកគាំទ្ររបស់តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍ខ្លួនតាមរយៈការ Comment ថានៅតែគាំទ្រនិងស្រលាញ់រូបនាងរហូត មិនប្រែនោះទេ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?