ខ្លួនជាស្រីមែន តែតារាកំប្លែង ខ្ញុង ចេះរៀបឥដ្ឋធ្វើសំណង់ មិនចាញ់មនុស្សប្រុស (មានវីដេអូ)

//s5.kh1.co/42/4204e16d51c94ccdf4d4c2b5025803d2676842ae.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង បច្ចុប្បន្ននេះមានការងារមុខរបររកស៊ីជាច្រើនគួរឲ្យសរសើរ តែទោះជាយ៉ាងណាក្តីនាងនៅតែមិនបោះបង់ចោល ការងារសិល្បៈដែលធ្លាប់សាងឈ្មោះរហូតមកដល់ពេលនេះនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនតែងតែ សរសើរ និងចាប់អារម្មណ៍ខ្លាំងទៅដល់នាងនោះគឺ នាងជាស្រីមែនពិត តែការងាររកស៊ីមិនក្រោម៣មុខរបស់នាង តែងតែធ្វើទៅបានដោយរលូនមិនហ៊ានរអ៊ូបន្តិចសោះឡើយ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានថ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងបានបង្ហាញសកម្មភាពរៀបឥដ្ឋជញ្ជាំងថ្មី ធ្វើសំណង់យ៉ាងស្ទាត់ ធ្វើឲ្យអ្នកគាំទ្រសរសើរដល់នាងគ្រប់គ្នា។

តាមរយៈវីដេអូសកម្មភាពមួយនេះ ក៏មានការបញ្ជាក់ថា ឪពុកនាងជាមេការសំណង់ម្នាក់​ ដូច្នោះហើយនាងក៏ចេះបន្តិចបន្តួចបែបនេះដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

អ្នកនាងខ្ញុង 
អ្នកនាងខ្ញុង 
អ្នកនាងខ្ញុង 
អ្នកនាងខ្ញុង 
អ្នកនាងខ្ញុង 
អ្នកនាងខ្ញុង 
អ្នកនាងខ្ញុង ពេលធ្វើសំណង់
អ្នកនាងខ្ញុង ពេលធ្វើសំណង់
អ្នកនាងខ្ញុង ពេលធ្វើសំណង់
អ្នកនាងខ្ញុង ពេលធ្វើសំណង់
អ្នកនាងខ្ញុង ពេលធ្វើសំណង់
អ្នកនាងខ្ញុង ពេលធ្វើសំណង់
អ្នកនាងខ្ញុង ពេលធ្វើសំណង់
អ្នកនាងខ្ញុង ពេលធ្វើសំណង់
ខ្ញុង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T