អីយ៉ាស! Cristiano Ronaldo បានហៅកីឡាករឆ្នើមរបស់ Barcelona រូបនេះទៅចូលរួមជាមួយខ្លួននៅ Juventus

//s5.kh1.co/73/73fc0f9ac18f8f4394f11ab7ccd7a6ecabde8063.jpg
កីទ្បា

 ១០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ តាមរយៈរបាយការណ៍បានបង្ហាញអោយដឹងថាកីឡាករ Cristiano Ronaldo បានទូរស័ព្ទទៅកាន់ខ្សែបម្រើឆ្នើមរបស់ក្លិប Barcelona កីឡាករ Ivan Rakitic ដើម្បីបញ្ចុះបញ្ចូលកីឡាកររូបនេះអោយចូលរួមជាមួយក្លិប ​Juventus។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Ivan Rakitic បង្ហាញទម្រង់លេងបានល្អក្នុងតំបន់កណ្ដាលរបស់ក្លិប Barcelona ចាប់តាំងពីបានចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅកាតាឡាន់មួយនេះតាំងពីឆ្នាំ២០១៤មកម៉្លេះ។

  កីឡាករ Ivan Rakitic 
  កីឡាករ Ivan Rakitic 

បើយោងតាមរបាយការណ៍របស់ 24Sata បានអោយដឹងថាក្លិបសេះបង្កង់ Juventus ពិតជាចង់បានខ្សែបម្រើកណ្ដាលរូបនេះណាស់ដែលកាលពីពេលថ្មីៗនេះ Cristiano Ronaldo បានទូរស័ព្ទទៅកាន់ ​Rakitic ដើម្បីបញ្ចុះបញ្ចូលកីឡាកររូបនេះអោយចុះកុងត្រាជាមួយក្លិប Juventus។ Juventus បានដាក់សំណើផ្ទេរយក Rakitic ប៉ុន្តែ Barcelona បានទាមទារតម្លៃ៥០លានអឺរ៉ូ(ឬ៥៤លានដុល្លារអាមេរិក) ទៅលើកិច្ចព្រមព្រៀងមួយនេះ។

Rakitic បង្ហាញខ្លួនបានចំនួន៥ប្រកួតនៅរដូវកាលនេះ ហើយគាត់ហាក់បីមានការតូចចិត្តដោយគាត់មិនសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូងដែលអាចជាកត្តាមួយអាចអោយគាត់ចង់ចាកចេញពីក្លិប។

  កីឡាករ Ivan Rakitic 
  កីឡាករ Ivan Rakitic 

ក្រុមសេះបង្កង់ Juventus ហាក់មានកីឡាករល្អច្រើននៅតំបន់កណ្ដាលរួចទៅហើយ ដូច្នេះក្លិបយក្សនៅអ៊ីតាលីមួយនេះប្រហែលជាមិនមែនជាទិសដៅល្អបំផុតរបស់ Rakitic នោះទេ។ គាត់មានអាយុ៣១ឆ្នាំប៉ុណ្ណោះ ដូច្នេះគាត់នៅមានឱកាសផ្ទេរទៅកាន់ក្លិបធំៗដទៃទៀតដែលអាចអោយគាត់លេងជាជម្រើស១១នាក់ដំបូងបាន ប៉ុន្តែអ្វីដែលសំខាន់នោះតើ Barcelona អនុញ្ញាតអោយគាត់ចាកចេញនៅខែមករានេះទេ៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T