ផ្ទុះព័ត៌មានថា BLACKPINK មកយឺតកម្មវិធីម្សិលមិញ តែនេះជាការពិតទម្លាយដោយអ្នកគាំទ្រ

//s5.kh1.co/49/49ef0b2fca008236f13c215f2ac6a433e32fe210.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ក្រុមចម្រៀងនារី BLACKPINK បានចូលរួមក្នុងកម្មវិធីសម្ពោធផលិតផលមួយ ក្នុងការគម្រប់ខួប៧០ឆ្នាំ ដោយក្នុងនោះក៏មានការចូលរួមពីកីឡាករបាល់ទាត់ដ៏ល្បីលោក David Beckham ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្រុម BLACKPINK ត្រូវបានព័ត៌មានចុះផ្សាយយ៉ាងសុះសាយថា ក្រុមចម្រៀងនេះត្រូវឡើងឆាកជាមួយលោក David Beckham នៅម៉ោង ១២ថ្ងៃត្រង់ ក៏ប៉ុន្តែពួកគេមកយឺតដូច្នេះហើយ កម្មវិធីត្រូវពន្យាពេលដោយសារពួកគេ។

ក្រោយពីមានព័ត៌មាននេះល្បីសុះសាយភ្លាម មិនបង្អង់យូរ អ្នកគាំទ្ររបស់ក្រុម BLACKPINK បានចេញមុខបដិសេធនឹងព័ត៌មានទាំងនោះថា ក្រុម BLACKPINK មិនបានមកយឺតដូចដែលព័ត៌មានចុះផ្សាយនោះទេ ហើយពួកគេបានមកអង្គុយចាំមុននៅបន្ទប់រង់ចាំជាង១ម៉ោងទៀត។ ក្នុងនោះ ពួកគេបានបញ្ជាក់បន្ថែម ដោយលើកយកភស្តុតាងរូបភាពមួយចំនួន ដែលថតបានអំឡុងពេលនោះ។

សម្រាប់រូបថតទាំងនោះ បានបង្ហាញថា ក្រុម BLACKPINK កំពុងតែនៅបន្ទប់រង់ចាំនៅម៉ោង ១១:២៧ ព្រឹក ម៉ោងក្នុងប្រទេសកូរ៉េ។ ហើយអ្នកគ្រប់គ្រងរបស់ក្រុមចម្រៀងនារីនេះ ក៏បានថតរូបរបស់លោក David Beckham ផងដែរ។

ទោះជាយ៉ាងណាក្តី ផ្អែកតាមប្រភពអ្នកគាំទ្របានបញ្ជាក់ឲ្យដឹងថា ចំពោះព័ត៌មានដែលចេញផ្សាយថាក្រុម BLACKPINK មកកម្មវិធីយឺត គឺជាឆាកដំបូងក្នុងកម្មវិធីតែប៉ុណ្ណោះ ឯចំណែកក្រុម BLACKPINK ត្រូវឡើងឆាកទី២ ជាមួយកីឡាករបាល់ទាត់លោក David Beckham៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

BLACKPINK
BLACKPINK
រូបភាពក្រោយឆាក
រូបភាពក្រោយឆាក
ក្រុម BLACKPINK កំពុងរង់ចាំ
ក្រុម BLACKPINK កំពុងរង់ចាំ
សកម្មភាពក្រោយឆាក
សកម្មភាពក្រោយឆាក
BLACKPINK និង David Beckham
BLACKPINK និង David Beckham
BLACKPINK និង David Beckham
BLACKPINK និង David Beckham
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T