ពិធីសម្ពោធម៉ាកផលិតផល I’Skin ដែលជាផលិតផល ផ្ដល់ឱកាសអាជីវកម្ម​ ដល់ស្រ្តីមេផ្ទះជាច្រើនរូបមានភាពជោគជ័យ ដោយចំណាយទុនតិចបំផុត!

//s6.kh1.co/82/821c047e696c97866317c99b93e3e4563b5a483d.jpg
នារី

 ១០-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន អាយ​​ អេស គ្រួសារ អាយ ស្គីន (I S KROUSAR I’SKIN Co.,LTD) បានរៀបចំពិធីសម្ពោធជាផ្លូវការ នូវផលិតផលថែរក្សាសម្ផស្សម៉ាក I'SKIN ដែលមានគុណភាព និងប្រសិទ្ធខ្ពស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin

ជាមួយគ្នានេះដែរ អ្វីដែលរឹតតែពិសេសនោះ ក្រោមវត្តមានរបស់លោកស្រីអគ្គនាយិកាម៉ាក់យាយ​ I’Skin ក៏បានចូលរួមចែករំលែកប​ទពិសោធន៍ជាច្រើន ដោយបានលើកស្ទួយស្រ្តីមេផ្ទះឱ្យក្លាយជាស្ត្រីម្នាក់ដែលខ្លាំង និងឆ្នើម ​ដែលអាចរកចំណូលបានដោយខ្លួនឯងផ្ទាល់មិនចាំបាច់ពឹងលើស្វាមីតែម្យ៉ាង ហើយជាពិសេសនោះសម្រាប់ស្រ្ដីមេផ្ទះ ក៏មិនចាំបាច់ត្រូវចំណាយដើមទុនច្រើនសម្រាប់ការបង្កើតអាជីវកម្មដែលរក​បានចំណូលខ្ពស់ ដោយការចាប់ផ្ដើមដើមទុនដំបូងត្រឹមតែ ៥៥ដុល្លារ តែប៉ុណ្ណោះ ដែលអាចផ្លាស់ប្ដូរជីវិតឲ្យកាន់តែប្រសើរឡើងជាមួយក្រុមហ៊ុន I’Skin ផងដែរ។



លោកស្រីអគ្គនាយិការ ម៉ាក់យាយ​ I’Skin 
លោកស្រីអគ្គនាយិការ ម៉ាក់យាយ​ I’Skin 

ឆ្លៀតនៅក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យនេះដែរកញ្ញា Khun Kem ដែលជាម្ចាស់រោងចក្រ OEM Premiumbrands មកពីប្រទេសថៃ ក៏បានចូលរួមចែករំលែកបទពិសោធន៍ខ្លះៗរបស់ខ្លួន ពីការរកចំណូលលើវិស័យអនឡាញ ដែលជាវិស័យទិញទំនិញលើអ៊ីនធើណែតកំពុងតែពេញនិយមនាពេលបច្ចុប្បន្ននេះ។ 

ទន្ទឹមនឹងការចែករំលែកពីបទពិសោធន៍ខ្លួនទៅកាន់បណ្ដាតំណាងចែកចាយរបស់ក្រុមហ៊ុន អាយ អេស គ្រួសារ អាយ ស្គីន ក្នុងនោះកញ្ញា Khun Kem ក៏បានសម្ដែងការអបអរសាទរសម្រាប់ការបើកសម្ពោធម៉ាកផលិតផល I’Skin នៅក្នុងប្រទេសកម្ពុជាជាផ្លូវការផងដែរ។

កញ្ញា Khun Kem ដែលជាម្ចាស់រោងចក្រ OEM Premiumbrands
កញ្ញា Khun Kem ដែលជាម្ចាស់រោងចក្រ OEM Premiumbrands

គួររម្លឹកផងដែរថា ម៉ាកផលិតផល I’Skin ដែលជាការនាំយកផ្ដាច់មុខមកប្រទេសកម្ពុជារបស់ក្រុមហ៊ុន អាយ អេស គ្រួសារ អាយស្គីន (I S KROUSAR I’SKIN Co.,LTD) ដែលមានផលិតផលដូចជា ឡេលាបស្បែក​​ ឡេលាបមុខ សេរ៉ូម សាប៊ូសម្អាតផ្ទៃមុខ និងផលិតផលថែរក្សាសម្រស់ជាច្រើនមុខផ្សេងទៀត ដែលសុទ្ធសឹងតែមានគុណភាព និងប្រសិទ្ធភាព ដោយទទួលស្គាល់ពីអ្នកប្រើប្រាស់ផ្ទាល់តែម្ដង ហើយអ្វីដែលសំខាន់ផលិតផល I'Skin ក៏មានការទទួលស្គាល់ស្របច្បាប់ពីក្រសួងសុខាភិបាលខ្មែរ និងថៃថែមទៀតផង៕

ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
ពិធីសម្ភោធម៉ាកផលិតផល I’Skin
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T