ក្លិបធំៗចាប់អារម្មណ៍ម្នាក់នេះខ្លាំងណាស់!! Arsenal ជាប់ចិត្តទៅលើ ខ្សែបម្រើកំពុងឡើងជើងម្នាក់

//s5.kh1.co/15/15efbe56d2cae5a323eca65cfac9a5f1f51450bb.jpg
កីទ្បា

 ១០-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យក្មេងរបស់ Feyenoord កីឡាករ Orkun Kokcu ក្រោយកីឡាករវ័យ ១៨ឆ្នាំរូបនេះបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Orkun Kokcu 
Orkun Kokcu 

Kokcu ត្រូវបណ្ដាក្លិបធំៗនៅអឺរ៉ុបជាច្រើនកំពុងតែតាមដានទម្រង់លេងដ៏ល្អរបស់គេ ក្នុងនោះក្រុមរបស់លោក Unai Emery ក៏ជាបេក្ខភាពមួយនឹងគេដែរ។

អាយុនៅតិចបន្តិចមែន ប៉ុន្តែ Kokcu ធ្វើបានយ៉ាងល្អនៅលីគកំពូលហូឡង់ជាមួយ Feyenoord នឹងក្រុមជម្រើសជាតិតួកគី U-21 ហើយគេអាចនឹងផ្លាស់មកលេងឲ្យជម្រើសជាតិហូឡង់វិញនៅក្រុមធំ។ ខណៈក្លិប Feyenoord ក៏បានដឹងខ្លួនថាពិបាកក្នុងការរក្សាទុកវ័យក្មេងម្នាក់នេះ ពីការតាមអន្ទងរបស់ក្លិបធំៗបានដែរ។

Orkun Kokcu 
Orkun Kokcu 

ចំពោះតម្លៃខ្លួនរបស់ Kocku វិញទំនងប្រហែលជា ២០លានផោនទើប Feyenoord យល់ព្រមអនុញ្ញាតឲ្យរូបគេចាកចេញ៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T