កុំមើលងាយវិធីសាមញ្ញ​ទាំងនេះ ព្រោះ​​អាច​ព្យាបាល​គាំង​បេះដូងបាន​!

//s4.kh1.co/c7/c7a464e51bdd9b11fc09a5cd346cbf9bd8cf2994.jpg
នារី

 ១០-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បើ​មាន​ម៉ាក់ ប៉ា អ៊ំៗ ឬយើងផ្ទាល់ ​មាន​ជំងឺ​គាំង​បេះដូង ក្រៅ​ពីប្រើ​​ថ្នាំ គឺនៅមាន​វិធី​សាស្ត្រ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ប្រសើរបាន និងអាចកាត់​បន្ថយបញ្ហា​​គាំង​បេះដូង​​​ទៀតផង។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​សាស្ត្រជួយ​ឲ្យ​សុខភាព​បេះដូង​ប្រសើរ​ឡើងដោយ​គ្មាន​គ្រោះថ្នាក់​ដូច​​លេប​ថ្នាំ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- សមាធិ

​សមាធិ​ អាចជួយ​បន្ថយ​ស្ត្រេស​ ​សម្ពាធ​ឈាម ​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺសរសៃ​ឈាម​បេះដូង ​និង​គាំង​បេះដូងបាន។ សមាធិ មាន​ច្រើន​បែប ដូចជា៖

– សមាធិ​ដោយ​ប្រមូល​អារម្មណ៍​ឲ្យ​មូល– សមាធិ​ដោយ​​ស្ងប់ស្ងាត់ (Mantra meditation)– ហាត់​គុន​ជីកុង (Qigong)– ហាត់​គុន​ថៃជី (Tai chi)– ហាត់​យ៉ូហ្គា។

​គ្រាន់​តែ​អង្គុយ​​មួយ​កន្លែង បិទ​ភ្នែក និយាយ​ពាក្យ​ណាមួយ ​មួយ​ឃ្លា​ ម្តង​ហើយ​ម្តង​ទៀត ​រយៈពេល​ ២០នាទី ឲ្យ​បាន​​ស្ងប់​ស្ងាត់​បំផុត​ រំសាយ​អារម្មណ៍ ​​មាន​ទំនាក់​ទំនងល្អ​រវាង​ផ្លូវ​រាងកាយ​ និង​ផ្លូវ​ចិត្ត។

២- របបអាហារ

របប​អាហារ​ត្រឹមត្រូវ សំខាន់​ណាស់សម្រាប់​សុខភាព​បេះដូង​ បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​គាំង​បេះដូង។ របប​អាហារ​សុខភាព​​មាន​បន្លែ​ ផ្លែឈើ​ អង្ករ​សម្រូប និង​អាហារ​មាន​ប្រូតេអ៊ីន​ ប៉ុន្តែគួរចៀសវាង​អាហារ​កែ​ច្នៃ (កំប៉ុង) ផ្ទុក​ជាតិ​ស្ករ ​និង​ខ្លាញ់​ខ្ពស់។

សមាគម​សុខភាព​បេះដូង​​អាមេរិក បានណែនាំ​ឲ្យ​ញ៉ាំ​អាស៊ីដអូមេហ្កា ​៣ (Omega-3) ​យ៉ាង​តិច ​២​ ដង​ក្នុង​មួយ​សប្តាហ៍ ព្រោះ​អាចកាត់​បន្ថយបញ្ហា​​ប្រឈម​ជំងឺ​បេះដូងបាន។ អាស៊ីដអូមេហ្កា​ ៣ សម្បូរ​ក្នុង​ត្រី​តំបន់​ត្រជាក់ មាន ​ត្រី​សាឌីន ត្រី​សាល់ម៉ុន ត្រី​ស្បៃកា។ ​ប្រើ​ថ្នាំ​បំប៉ន​អាស៊ីដអូមេហ្គា ៣ អាច​ជួយ​បានដូចគ្នា ប៉ុន្តែ​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​សិន។

ប្រយ័ត្ន​ប្រើ​ថ្នាំ​បំប៉នអូមេហ្គា ៣ ​ប្រភេទ​ខ្លាញ់​ច្រើន ​នាំ​ឲ្យ​ឈាម​រាវ ពិសេស​គ្នា​យើង​ឧស្សាហ៍​​មានរបួស មាន​ជំងឺ​ឈាម​ក្រ​កក ឬ​កំពុង​ប្រើ​ថ្នាំ​ Warfarin និងអាស្ពីរីន។

៣- ហាត់ប្រាណឲ្យទៀងទាត់

ហាត់ប្រាណអាច​ថែសុខភាព​បេះដូង ​ហើយជួយ​បន្ថយ​សម្ពាធ​ឈាម ជាតិខ្លាញ់ និង​គ្រប់គ្រង​ទម្ងន់។ មិន​បាច់​ហាត់​ធ្ងន់ៗ​ទេ គ្រាន់​តែ​ដើរឲ្យបាន​ ៣០​ នាទី ៥​ ដង​ក្នុង​មួយ​សប្តាហ៍។ ពិគ្រោះ​ជាមួយ​ពេទ្យសិន មុន​នឹង​ចាប់​ហាត់​ប្រាណ ពិសេស​អ្នកធ្លាប់​គាំង​បេះដូង​ពី​មុន។

ផ្លាស់​ប្តូរ​របៀប​រស់នៅ ​​អាចជួយ​បាន​ច្រើន ​ដើម្បី​បង្ការ​ជំងឺបេះដូង និង​​​សុខភាព​ល្អ។ យើង​មិន​គួរ​ប្រើ​វិធី​ទាំងនេះ​ទេ​ បើ​សង្ស័យ​ថា​​កំពុង​មាន​រោគ​សញ្ញា​គាំង​បេះដូង ត្រូវប្រញាប់​​ជួបពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T