ខ្លាំងបាត់!! អ្នកចាំទី Petr Cech ឈប់លេងបាល់ទាត់ បែរជាទៅលេងកីឡាមួយប្រភេទនេះវិញ

//s4.kh1.co/9d/9d12f477b72e35a6c2af701492fb7f39caf7594d.jpg
កីទ្បា

 ១០-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ អតីតអ្នកចាំទីរបស់ Chelsea និង Arsenal កីឡាករ Petr Cech បានផ្លាស់ពីវាលស្មៅ​ ទៅលេងលើទឹកកក ដោយចុះហត្ថលេខាលេងឲ្យក្លិប Guildford Phoenix ដែលជាក្លិបប្រភេទកីឡាករវាយកូនបាល់លើទឹកកក (Ice Hockey) ក្នុងតំណែងជាអ្នកចាំទីដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Petr Cech
Petr Cech

អតីតអ្នកចាំទីរបស់ក្រុមបាល់ទាត់ជម្រើសជាតិឆេកគឺជាអ្នកគាំទ្រ Ice Hockey មួយរូបហើយគេក៏បានចាប់ផ្ដើមលេងកីឡាមួយប្រភេទនេះក្រោយចូលនិវត្តន៍ពីបាល់ទាត់។

“ខ្ញុំសង្ឃឹមថាខ្ញុំអាចជួយក្រុមក្មេងខ្ចីមួយនេះ (Guildford Phoenix) សម្រេចបានគោលដៅរបស់ពួកគេ។ រយៈពេល ២០ឆ្នាំជាមួយបាល់ទាត់ វាជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ។” 

សម្ដីរបស់ Petr Cech។
Petr Cech
Petr Cech

គួរបញ្ជាក់ដែរថា Cech គឺបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិឆេកបាន ១២៤ប្រកួត និងអាចឈ្នះពាន Premier League ៤ដង, FA Cup ៥ដង, League Cup ៣ដង, Champions League ១ដង និង Europa League ១ដង អំឡុងអាជីពជាកីឡាករបាល់ទាត់នៅប្រទេសអង់គ្លេស៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T