រៀបការជួយកាត់បន្ថយជំងឺភ្លេចភ្លាំង អ្នកនៅលីវហើយឧស្សាហ៍ភ្លេច ចាំអង្កាល់ទៀត!

//s4.kh1.co/32/32da67b51bd921d943b7775304bddce963483b0e.jpg
នារី

 ១០-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

សម្រាប់​គ្នាយើង​ប្រុសៗ ឈាន​ដល់​វ័យ ម្ភៃក្រាស់ ឬចូល ៣០​ឆ្នាំ ប្រាកដ​ជា​ជួប​បញ្ហា​ភ្លេចភ្លាំង​មិនតិច​នោះទេ ហើយ​បើមិន​ទាន់​រៀបការ​ទៀត ការភ្លេចភ្លាំង ក៏រឹតតែ​ច្រើន​ទៀត។ ប៉ុន្ដែ​មាន​ការសិក្សា​មួយ រកឃើញ​ថា រៀបការ អាច​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង។ អញ្ចឹង ប្រុសៗ​គ្នាយើង គួរ​គិតគូរ​ពី​បញ្ហា​នេះ​ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្ស​ដែល​រៀបការ​ហើយ មាន​ភាព​ប្រឈម​ទាប នៃ​ការ​កើត​មាន​រោគសញ្ញា​ជំងឺ​ភ្លេចភ្លាំង ជាង​អ្នក​លែងលះ ឬ​មិន​ទាន់​រៀបការ។ នេះ​បើការ​សិក្សា​មួយ លើ​មនុស្ស ១៥.០០០​នាក់ ពី​ឆ្នាំ​២០០០-២០១៤។

លោកស្រី Hui Liu អ្នកដឹកនាំ​ការសិក្សា និង​ជាសាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា នៅ​សាកលវិទ្យាល័យ Michigan របស់​អាមរិកបញ្ជាក់​ថា មាន​ទ្រឹស្តី​ជាច្រើន បកស្រាយ​ពី​មូលហេតុ​រៀបការល្អ​សម្រាប់​សុខភាព​ទូទៅ។ មនុស្ស​រៀបការ​ហើយ មាន​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង ជាង​អ្នកមិន​ទាន់​រៀបការ ប៉ុន្ដែ​នៅ​មាន​កត្ដា​ផ្សេងៗ​ទៀត ដែល​ល្អ​ជាង​នេះ ដូចជា​អត្ថប្រយោជន៍​ចិត្តសាស្ត្រ​សង្គម។ ជាក់ស្ដែង មនុស្ស​ដែល​រៀបការ​ហើយ មាន​ទំនាក់ទំនង​សង្គម​កាន់តែ​ច្រើន តាមរយៈ​ប្រពន្ធ និង​គ្រួសារ ហើយ​វាជួយ​ដល់​មុខងារ​ចងចាំ។

ពាក់ព័ន្ធ​នឹង​ការ​រកឃើញ​នេះ សាស្ត្រាចារ្យ Linda Waite មក​ពី​សាកលវិទ្យាល័យ Chicago បញ្ជាក់​ថា អ្នក​រៀបការ​ហើយមាន​ហានិភ័យ​ទាបនៃ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង ដោយសារ​ពួកគេ​មាន​ទំនាក់ទំនង​គ្នា និង​ជជែក​គ្នា​ពី​បញ្ហា​នានា។ លោកស្រី​សាស្ត្រាចារ្យបញ្ជាក់​ថា ការ​គាំទ្រ​ផ្នែក​អារម្មណ៍ជា​ស្នូល​នៃការ​​បង្ការ​ជំងឺ​ភ្លេចភ្លាំង។

អ្នកស្រាវជ្រាវក៏បញ្ជាក់​ដែរថា បុរស​ទទួល​បាន​អត្ថប្រយោជន៍ច្រើន​​ចំពោះ​សុខភាព​ពី​ការ​រៀបការ ដោយសារ​ស្រីៗជា​អ្នក​ជួយ​គាំទ្រ​ផ្នែក​អារម្មណ៍។ បើសិនកុំជក់បារី កុំញ៉ាំ​ច្រើន​ពេក និង​ពិនិត្យ​សុខភាព​ឲ្យ​ទៀងទាត់ ប្រុសៗ ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើនទៀត​​ពី​ទំនាក់ទំនង​ប្ដី​ប្រពន្ធ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T