កូរ៉េខាងត្បូង ៖ Minho សមាជិកក្រុម SHINee ថ្មីៗនេះ ត្រូវបានគេប្រទះឃើញ ចូលរួមក្នុងកម្មវិធីប្រកួតបាល់ទាត់មួយ ជាមួយនឹងទាហានម៉ារីនជាច្រើនទៀត ដែលនៅក្នុងក្រុមជាមួយលោក។

តារាប្រុសរូបសង្ហាសំណព្វចិត្តស្រីៗម្នាក់នេះ បានបង្ហាញខ្លួននៅលើវាលស្មៅ ចំពោះមុខមនុស្សម្នាជាច្រើន យ៉ាងមានមោទនភាព ជាមួយនឹងម៉ូតសក់ខ្លី ដែលជាស្ទីលប្រចាំរបស់ទាហានកូរ៉េ។

អ្នកគាំទ្របានកត់សម្គាល់ឃើញថា ស្មារបស់ Minho ហាក់ដូចជាធំទូលាយជាមុន សូម្បីតែសាច់ដុំជើងរបស់លោក ក៏ធំជាងមុនផងដែរ។ ប៉ុន្តែមុខមាត់ និងស្នាមញញឹមដ៏គួរឲ្យស្រលាញ់របស់លោក គឺនៅតែដដែល មិនប្ដូរសោះឡើយ។

ហ្វេនៗជាច្រើនបានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលបានឃើញ Minho មានស្នាមញញឹមស្រស់ស្រាយបែបនេះ។ វាហាក់ដូចជាពេលវេលានេះ ជាពេលដ៏រីករាយមួយ នៃជីវិតរបស់លោកយ៉ាងដូច្នោះដែរ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Minho
រូបភាព Minho
រូបភាព Minho
រូបភាព Minho
រូបភាព Minho
រូបភាព Minho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]