កូរ៉េខាងត្បូង ៖ Minho សមាជិកក្រុម SHINee ថ្មីៗនេះ ត្រូវបានគេប្រទះឃើញ ចូលរួមក្នុងកម្មវិធីប្រកួតបាល់ទាត់មួយ ជាមួយនឹងទាហានម៉ារីនជាច្រើនទៀត ដែលនៅក្នុងក្រុមជាមួយលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាប្រុសរូបសង្ហាសំណព្វចិត្តស្រីៗម្នាក់នេះ បានបង្ហាញខ្លួននៅលើវាលស្មៅ ចំពោះមុខមនុស្សម្នាជាច្រើន យ៉ាងមានមោទនភាព ជាមួយនឹងម៉ូតសក់ខ្លី ដែលជាស្ទីលប្រចាំរបស់ទាហានកូរ៉េ។
អ្នកគាំទ្របានកត់សម្គាល់ឃើញថា ស្មារបស់ Minho ហាក់ដូចជាធំទូលាយជាមុន សូម្បីតែសាច់ដុំជើងរបស់លោក ក៏ធំជាងមុនផងដែរ។ ប៉ុន្តែមុខមាត់ និងស្នាមញញឹមដ៏គួរឲ្យស្រលាញ់របស់លោក គឺនៅតែដដែល មិនប្ដូរសោះឡើយ។
ហ្វេនៗជាច្រើនបានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលបានឃើញ Minho មានស្នាមញញឹមស្រស់ស្រាយបែបនេះ។ វាហាក់ដូចជាពេលវេលានេះ ជាពេលដ៏រីករាយមួយ នៃជីវិតរបស់លោកយ៉ាងដូច្នោះដែរ៕
ទស្សនារូបភាពខាងក្រោម ៖





