នៅតែខ្លាំង! 2ne1 គ្រងតំណែងលេខ១​ ក្នុងចំណោមក្រុមKpop ជំនាន់ទី២​ ដែលមានអ្នកស្តាប់ចម្រៀងប្រចាំខែច្រើនជាងគេ

//s5.kh1.co/47/471f17abfc8119e5e834b8736c1ec96714974b07.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើនិយាយពីក្រុមចម្រៀង Kpop នារីជំនាន់ទី២ 2NE1 ប្រិយមិត្តច្បាស់ជានៅចាំមិនភ្លេចនោះទេ ព្រោះថាក្រុមចម្រៀងនេះបានបំបែកក្រុមក៏ពិតមែន​ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់ពួកគេ នៅតែស្ថិតក្នុងចិត្តអ្នកគាំទ្រជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ ផ្អែកលើប្រភពបណ្តាញសង្គមអ្នកគាំទ្ររបស់ក្រុម 2NE1 បានបង្ហាញពីទិន្ន័យនៃការស្តាប់ចម្រៀងរបស់ក្រុមចម្រៀង Kpop ជំនាន់ទី២ ប្រចាំខែ ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿនោះទេ។

ក្នុងនោះដែរ ផ្អែកតាមប្រភពបន្តបានឲ្យដឹងថា ក្រុម 2NE1 បានគ្រងតំណែងលេខ១ ដែលមានអ្នកស្តាប់ចម្រៀងរបស់ពួកគេច្រើនជាងគេប្រចាំខែ ក្នុង Spotify ក្នុងតួលេខចំនួន ៩សែនជាង។ ឯចំណែកលេខ ២ បានទៅក្រុម Girls’ Generation និងលេខ ៣បានទៅក្រុម APINK។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះជាក្រុម 2NE1 បំបែកក្រុមច្រើនឆ្នាំក៏ពិតមែន ក៏ប៉ុន្តែប្រជាប្រិយភាពរបស់ពួកគេមិនសាបសូន្យនោះទេ ព្រោះថាក្រុមនេះនៅតែទទួលបានការស្តាប់ចម្រៀងនៅលើ Spotify យ៉ាងច្រើន បើទោះជាគ្មានបទថ្មីចេញក៏ដោយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

2NE1
2NE1
snsd
snsd
Apink
Apink
លទ្ធផលនៃការស្តាប់ប្រចាំខែ
លទ្ធផលនៃការស្តាប់ប្រចាំខែ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T