អង់គ្លេស៖ ប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេសកីឡាករ Harry Kane ត្រៀមរួចរាល់ក្នុងការនាំមិត្តរួមក្រុមរបស់ខ្លួនដើរចេញពីទីលានភ្លាមៗប្រសិនមានបញ្ហារើសអើសជាតិសាសន៍កើតមានឡើងទៅលើក្រុមរបស់ខ្លួនក្នុងវគ្គជម្រុះយូរ៉ូ ២០២០នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមរបស់លោក Southgate បានរៀបចំការប្រជុំជាបន្តបន្ទាប់ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកទាក់ទងអំពីរឿងនេះ ដោយពួកគេត្រៀមប្រថុយនឹងការដាក់ទណ្ឌកម្មរបស់ UEFA ដោយការចាកចេញពីទីលានប្រសិនបើពួកគេរងការរើសអើងជាតិសាសន៍ក្នុងជំនួបទល់នឹងក្រុមសាធារណរដ្ឋឆែកនៅថ្ងៃសុក្រនិងក្រុមប៊ុលហ្ការីនៅថ្ងៃច័ន្ទនេះ។

កីឡាករ Tmmy Abraham បាននិយាយពីជំហរយ៉ាងរឹងមាំរបស់កីឡាករ Harry Kane ថា៖
"Kane បានប្រាប់ខ្ញុំថាប្រសិនបើមានរឿងនេះកើតឡើង(ការរើសអើងជាតិសាសន៍) ហើយពួកយើងមិនសប្បាយចិត្ត ពួកយើងនឹងធ្វើការជជែកគ្នាប្រសិនបើមានអ្នកអាក់អន់ចិត្តពួកយើងនឹងដើរចេញពីទីលានទាំងអស់គ្នា។"
Harry Kane បាននិយាយបន្តទៀតថា៖
"វាជារឿងរបស់ក្រុមទាំងមូល មិនត្រូវអោយនរណាម្នាក់ទទួលរឿងនេះម្នាក់ឯងនោះទេ ប្រសិនបើវាកើតឡើងចំពោះនរណាម្នាក់ក្នុងក្រុមរបស់យើង វាហាក់បីដូចជាកើតឡើងទៅលើយើងទាំងអស់គ្នា។"

គួររម្លឹកផងដែរថាក្រុមតោកំណាចអង់គ្លេសនឹងប្រកួតជាមួយនឹងក្រុមសាធារណរដ្ឋឆែកនៅថ្ងៃសុក្រនេះប៉ុន្តែកង្វល់បញ្ហារើសអើងជាតិសាសន៍នេះផ្ដោតទៅលើការប្រកួតទល់នឹងក្រុមប៊ុលហ្គារីនៅថ្ងៃច័ន្ទនេះ៕
ប្រភព៖ Mirror