អ្នកណាយល់អារម្មណ៍មួយនេះ? ទោះប្រពន្ធ នាយហុងដា ស្លាប់ចោល ច្រើនឆ្នាំ លោកនៅបង្ហាញ ក្តីស្រលាញ់ជានិច្ច

//s5.kh1.co/77/77e27f61a962a0b36b38171815873896cab608e4.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ ដូចប្រិយមិត្តជាច្រើនពិតជាដឹងហើយថា មកទល់នឹងពេលនេះតារាកំប្លែងប្រុសនាយហុងដា នៅតែមិនទាន់ដាច់ចិត្តជាមួយនឹងភរិយាដែលបានចែកឋានទៅអស់ពេលជាច្រើនឆ្នាំ ចោលខ្លួន និងកូនស្រីជាទីស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាភរិយាមិននៅជិតអស់ពេលជាច្រើនឆ្នាំមកនេះយ៉ាងណាក្តី ក៏ប៉ុន្តែលោកនៅតែបង្ហាញនូវការចងចាំ និងក្តីនឹករលឹកចំពោះភរិយាជានិច្ច នៅលើបណ្តាញសង្គមហ្វេសប៊ុក ជា​មួយនឹងការបង្ហោះនូវរូបភាពដ៏មានក្តីសុខរបស់ខ្លួន និងភរិយាកាលនៅរស់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកក៏បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ពោរពេញដោយសា្នមញញឹម ជាមួយនឹងសារដ៏មានអត្ថន័យថា៖

«ស្នាមញញឹមដែលមិនប្រែប្រួល»។

តាមរយៈសារ និងរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួល នៅក្នុងចិត្តខ្លាំង ព្រោះមើលទៅហាក់ដូចជានៅស្រស់ៗ ភរិយារបស់លោកមិនទាន់បាត់បង់ជីវិតយ៉ាងដូច្នោះ ដោយសារតែលោកនៅតែបង្ហាញរូបភាពបែបនេះ ដោយក្តីនឹកជានិច្ច នៅលើបណ្តាញសង្គម៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា និងភរិយា
នាយហុងដា និងភរិយា
នាយហុងដា និងភរិយា
នាយហុងដា និងភរិយា
នាយហុងដា និងភរិយា
នាយហុងដា និងភរិយា
សារនាយហុងដា
សារនាយហុងដា
ហុងដា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T