លង់បាត់! មើលរូបភាពទាំងនេះហើយ ទើបដឹងថា មីណា ស្អាតខ្លាំង សម្រស់មិនចាញ់តារាកូរ៉េប៉ុន្មានទេ

//s6.kh1.co/5b/5b606b156921ab29ffde9d33f45ff42f3ebf7fd3.jpg
តារា & កម្សាន្ដ

 ០៩-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាពហុជំនាញកញ្ញា មីណា ដែលជាតារាចម្រៀងផង ពិធីការិនីផង ហើយថែមទាំងជាតារាសម្តែង កំពុងតែមានសន្ទុះប្រជាប្រិយភាពខ្លាំង ពីសំណាក់មហាជន ដោយសារតែសមត្ថភាព និងភាពក្រមិចក្រមើមរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្វីដែលកាន់តែពិសេសដែលធ្វើឲ្យតារាស្រីរូបនេះកាន់តែទទួលការគាំទ្រពីសំណាក់មហាជន ដោយសារតែរូបសម្រស់ពីធម្មជាតិ ដ៏ស្រស់ស្អាតដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសហ្វេនៗបុរសៗ បាក់ចិត្តលួចលង់ស្រលាញ់នាងមិនតិចនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា មីណា ត្រូវបានមហាជនជាច្រើនលាន់មាត់និយាយថា តារាស្រីរូបនេះមិនត្រឹមមានសមត្ថភាពខ្ពស់នោះទេ ហើយនាងថែមទាំងមានស្អាតខ្លាំងមិនចាញ់តារាកូរ៉េល្បីៗមួយចំនួននោះឡើយ។

ទោះជាយ៉ាងណាក្តី ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថាកញ្ញា មីណា កាន់តែទទួលបានការគាំទ្រយ៉ាងគំហុកពីសំណាក់មហាជន ដូច្នេះហើយរាល់គ្រប់សកម្មភាពរបស់នាង តែងតែត្រូវបានអ្នកគាំទ្រតាមដានជាប់ជានិច្ច៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
មីណា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T