១ម៉ោងមុននេះ Range Rover របស់ម៉ូលីកា ទើបតែទិញ មានអី ក្មេងអាយុមិនគ្រប់ បុកខ្ទេចទ្វារអស់ តែនាងបែរជានិយាយថា....

//s5.kh1.co/43/43952da5eba39997e69d0ccaf55bd472a0ae703c.jpg
តារា & កម្សាន្ដ

 ០៨-តុលា-២០១៩ ៧ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជារឿងមួយគួរឲ្យសរសើរ ហើយក៏ចូលរួមសោកស្តាយ ចំពោះតារាចម្រៀងស្រី  ម៉ូលីកា ដែលកាលពីល្ងាចមិញ រថយន្តRange Roverរបស់នាង​ត្រូវបាន រ៉ឺម៉កបុក មួយទំហឹង បណ្តាលឲ្យខ្ទេចទ្វារមួយចំហៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាមានការខូចខាតខ្លាំងប៉ុណ្ណាក៏ដោយ ក៏ម៉ូលីកា មិនបានទារសំណងសូម្បីតែមួយរៀល ទៅកាន់ជនបង្កនោះឡើយ ដោយសារតែនាង យល់ឃើញថា អ្នកបើកបរ ស្ថិតក្នុងវ័យក្មេងខ្លាំងណាស់។

ក្នុងនោះ តារាស្រីរូបនេះ ក៏បានសរសេរសារថា៖

ខ្ងុំមិនយកសំណងដោយសារខ្ងុំអាណិតក្មេង  សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវាស្ដាំចឹងអីព្រោះគាត់ក្មេង ណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចតិចផង អូនមកវាស្ដាំ ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងម៉េចទៅ។

យ៉ាងណាមិញ ទង្វើរបស់ម៉ូលីកា ដែលស្តែងឲ្យឃើញ ពីទឹកចិត្តរបស់នាង​យ៉ាងពិតប្រាកដ ទោះថ្លៃចំណាយក្នុងការធ្វើ​អស់ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។​ ជាពិសេស នាង ថែមទាំងសម្តែង នូវទឹកចិត្តអាណិតក្មេងទៀត ព្រោះថា​បើនាងជិះលឿនតែបន្តិច ក្មេងប្រុសរូបនោះ ក៏អាចនឹងមានគ្រោះថ្នាក់ផងដែរ៕

ឡានរបស់ម៉ូលីកា
ឡានរបស់ម៉ូលីកា
ឡានរបស់ម៉ូលីកា
ឡានរបស់ម៉ូលីកា
ជនបង្ក តែជាក្មេងប្រុសតូច
ជនបង្ក តែជាក្មេងប្រុសតូច
រ៉ឺម៉ករបស់ក្មេងប្រុសនោះ
រ៉ឺម៉ករបស់ក្មេងប្រុសនោះ
ស្ថានភាពឡាននាង
ស្ថានភាពឡាននាង
ម៉ូលីកា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T