វិធីព្យាបាលបញ្ហាប្រេះកែងជើង ដែលគ្នាយើងអាចសាកល្បងបាន!

//s5.kh1.co/1d/1dcc8b39d6a2d696a4db64b2c8a4bd80a39484dc.jpg
នារី

 ០៨-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បញ្ហា​ប្រេះកែងជើងជាធម្មតា មិនបង្ក​គ្រោះថ្នាក់​នោះទេ ប៉ុន្ដែ​អាចឆ្លង​មេរោគ ប្រសិនបើ​មិន​ព្យាបាល។ គ្រូពេទ្យអាច​ព្យាបាល​បញ្ហានេះ ដោយ​កោរប្រើ​អាស៊ីដ និងថ្ម Pumice ដែល​ចេញ​ពីបន្ទុះ​ភ្នំភ្លើង។ ទោះយ៉ាងណា គ្នាយើង​ក៏អាច​ព្យាបាល​ដោយ​ខ្លួនឯង គ្រាន់តែ​សម្ភារៈ​សាមញ្ញៗ ដែល​អាច​រកបាន​នៅ​ជុំវិញ​ផ្ទះរបស់​យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្រើថ្នាំអាស្ពីរីន

តែមិនមែន​យក​ថ្នាំ​អាស្ពីរីន មកលេប​ទេ។ យកថ្នាំ​អាស្ពីរីន ៥-៦​បន្ទះ មកដុំ​ឲ្យ​ម៉ត់ និង​លាយ​ជាមួយ​ម្សៅ ទឹកក្រូច និង​ទឹក។ បន្ទាប់មក យក​វា​ទៅបិទ​លើ​កែងជើង ហើយ​រុំកន្សែង​ក្តៅ និង​គ្រប​ថង់​ប្លាស្ទិក​ពី​លើ។ ១០នាទី​ក្រោយ​មក ដក​ថង់ប្លាស្ទិក និងកន្សែង​ចេញ ហើយ​យក​ថ្ម Pumice មក​កោស​កន្លែង​ប្រេះកែងជើង។

២. ត្រាំទឹកតែ

ទឹកតែក្តៅឧណ្ហៗ ល្អសម្រាប់​សុខភាព​របស់យើង ហើយ​វាក៏ល្អ​សម្រាប់​ស្បែក​របស់​យើង​ផងដែរ។ នៅពេល​យើង​ប្រេះកែងជើង យើង​អាច​ត្រាំទឹកតែក្តៅឧណ្ហៗ ព្រោះវាជួយ​សម្ងួត​ស្បែក​របស់​យើង។

៣. ប្រើម្ស៉ៅសូដា

យើងអាច​ប្រើម្ស៉ៅសូដា ដើម្បី​លាងជើង​ក៏បាន ឬក៏យក​ម្ស៉ៅសូដា លាយ​ជាមួយ​ទឹក ហើយ​ទៅ​លាប​កន្លែង​ប្រេះកែងជើងឲ្យ​ទៀងទាត់ រហូត​ដល់​ជាសះស្បើយ។

៤. ប្រើសំបកផ្លែម្នាស់

សំបកផ្លែម្នាស់មាន​អង់ហ្ស៊ីម ដែល​អាច​ជួយបន្ទន់ និង​បំបាត់បញ្ហា​ប្រេះកែងជើង។ យើង​យក​សំបកតូចៗ​របស់​ផ្លែម្នាស់​ស្រស់ ដាក់លើ​កន្លែង​ប្រេះកែងជើង ហើយ​រុំវា​ទុក ១យប់។ យើង​ក៏អាច​ប្រើ​ទឹក​ម្នាស់ ចាក់លើ​កន្លែង​ប្រេះកែងជើង​ផងដែរ នៅពេល​មុន និង​ក្រោយ​រុំ។

៥. ប្រើប្រទាលកន្ទុយក្រពើ

យើងអាច​ប្រើ​ប្រទាលកន្ទុយក្រពើ លាប​លើ​កន្លែង​ប្រេះកែងជើង ហើយ​ប្រើ​បង់រុំ​ពី​លើ។ ការធ្វើដូច្នេះធ្វើឲ្យ​កន្លែង​ប្រេះកែងជើង​ទន់ និង​ថយចុះ។

៦. ប្រើប្រេងវីតាមីន A និង E

វីតាមីនអាចជួយ​ព្យាបាល​ស្បែក សូម្បីតែ​ប្រើប្រាស់​ផ្ទាល់​លើស្បែក។ ប្រើម្ជុលចាក់យក​ប្រេងនៅក្នុង​ថ្នាំ​វីតាមីន A និង E (ប្រភេទCapsule) ហើយ​ប្រមូល​ប្រេង​ដែល​ចេញពី​ថ្នាំ ទៅ​លាប​កន្លែង​ប្រេះកែងជើង។ យើង​ធ្វើ​ដូច្នេះមុន​ពេល​ចូល​គេង រហូត​ដល់​ជាសះស្បើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T