ចប់បាត់! បុរសម្នាក់តាំងខ្លួនជាសេដ្ឋី បែរជារត់ចោលរោងការ បន្សល់ទុកបំណុលជាង១០ម៉ឺនដុល្លារឲ្យកូនក្រមុំដោះស្រាយ

//s4.kh1.co/31/31c0e0438b4c536bd12a70d51d229be3b52602c6.jpg
សង្គម

 ០៦-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើល ក្រោយពីស្ត្រីម្នាក់ត្រូវបានជាប់បំណុលជាង១០ម៉ឺនដុល្លារ ក្រោយពីកូនកំលោះសេដ្ឋីរបស់នាងរត់ចោលរោងការ។ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះបានកើតឡើងនៅក្នុងខេត្ត Buri Ram ប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ស្ត្រីជាកូនក្រមុំមានឈ្មោះថា ដា អាយុ៣០ឆ្នាំ មានអាជីពជាអ្នកផ្សព្វផ្សាយផលិតផល។ ចំណែកកូនកំលោះមានឈ្មោះថា ណាត អាយុ៥០ឆ្នាំ តាំងខ្លួនជាសេដ្ឋី ដែលមានតំណែងជានាយកប្រតិបត្តិទំនាក់ទំនងអាជីវកម្មនៅក្នុងទីក្រុងហុងកុង។

អ្នកស្រី ណយ ដែលជាម្ដាយកូនក្រមុំបានឲ្យដឹងថា កូនស្រីបានណែនាំលោក ណាត ឲ្យគាត់ស្គាល់ និងប្រាប់ថាចង់រៀបការជាមួយគ្នា។ អ្នកស្រីបានបង្គាប់ថ្លៃទឹកដោះចំនួន ១,៦លានបាត (ប្រមាណ៥២,៥៩៦ដុល្លារអាមេរិក)។  អ្នកស្រីរួមទាំងកូនស្រីមិនបានដឹងអ្វីទាំងអស់ទាក់ទងទៅនឹងលោក ណាត គឺត្រឹមតែដឹងថា លោក ណាត គឺជាសេដ្ឋីម្នាក់ប៉ុណ្ណោះ។

ប្រភពបានបន្ដថា ពិធីអាពាហ៍ពិពាហ៍ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងសណ្ឋាគារដ៏ល្អប្រណីតមួយ។ ចំពោះសាច់ញាតិខាងកូនកំលោះគឺមានតែមិត្តភក្ដិចំនួន១០នាក់ប៉ុណ្ណោះដែលបានចូលរួម។ មិនយូរប៉ុន្មាន កូនកំលោះបានលួចចាកចេញពីរោងការធ្វើដំណើរទៅកាន់ទីក្រុងហុងកុងវិញដោយស្ងាត់ៗ ដែលមិនទាន់ទូទាត់ថ្លៃចំណាយ។ ក្រោយពីបញ្ចប់អាពាហ៍ពិពាហ៍រួចមក ខាងសណ្ឋាគារបានបង្ហាញវិក័យប័ត្រទៅកាន់កូនក្រមុំ ថ្លៃអាហារ ភេសជ្ជៈ ជួលសណ្ឋាគារ និងសេវាកម្មផ្សេងៗ សរុបទាំងអស់ចំនួន ៣,៥លានបាត (១១៥,០៥២ដុល្លារអាមេរិក) ដែលធ្វើឲ្យកូនក្រមុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យ៉ាងណាមិញ ដោយកូនក្រមុំមិនមានប្រាក់សម្រាប់ទូទាត់ថ្លៃចំណាយ ខាងសណ្ឋាគារបានដាក់ពាក្យបណ្ដឹង។ ចំណែកកូនក្រមុំក៏កំពុងដាក់ពាក្យបណ្ដឹងសុំលែងលះនិងតាមចាប់ខ្លួនកូនកំលោះឲ្យចូលខ្លួនមកដោះស្រាយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
កូនក្រមុំនិងកូនកំលោះ
ទិដ្ឋភាពនៃសណ្ឋាគារ
ទិដ្ឋភាពនៃសណ្ឋាគារ
ទិដ្ឋភាពនៃសណ្ឋាគារ
ទិដ្ឋភាពនៃសណ្ឋាគារ
ទិដ្ឋភាពនៃសណ្ឋាគារ
ទិដ្ឋភាពនៃសណ្ឋាគារ
ទិដ្ឋភាពនៃសណ្ឋាគារ
ទិដ្ឋភាពនៃសណ្ឋាគារ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T