សោកស្តាយ! ម្តាយនិងកូនស្រីតូចអាយុ៣ឆ្នាំ បានធ្លាក់ស្លាប់ ក្រោយជិះបាឡុងហោះលើអាកាស ផ្ទុះនៅកម្ពស់ជាង ៣០០០ម៉ែត្រ (មានវីដេអូ)

//s6.kh1.co/81/81c62eb9ffd54f77f22d766d7ac83318cefed9e3.jpg
សង្គម

 ០៤-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ស្រ្តីជាម្តាយ រួមនឹងកូនស្រីតូចអាយុ៣ឆ្នាំម្នាក់ ត្រូវបានធ្លាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយជិះបាឡុងហោះហាក់ខ្វះបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ បណ្តាលឲ្យផ្ទុះលើអាកាស ក្នុងរយៈកម្ពស់រាប់ពាន់ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអង្គារ ទី១ តុលា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅតំបន់ទេសចរណ៍មួយកន្លែង ក្នុងខេត្ត Shandong ប្រទេសចិន។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

វីដេអូឃ្លីបដែលត្រូវបានគេថត និងបង្ហោះចែកចាយនៅលើបណ្តាញសង្គម Weibo ចិន បានបង្ហាញឲ្យឃើញ ស្រ្តីជាម្តាយ រួមនឹងកូនស្រីដែលត្រូវបានគេដឹងថា មានអាយុ៣ឆ្នាំនោះ ក្នុងថ្ងៃកើតហេតុបាននាំគ្នាជិះបាឡុងហោះ (Hot Air Balloon) ដោយអង្គុយនៅកៅអីម្នាក់មួយដាច់ដោយឡែកពីគ្នា។

ប៉ុន្តែបើក្រឡេកទៅមើលកន្រ្តក ឬកៅអីអង្គុយសម្រាប់អ្នកជិះវិញ ហាក់បីដូចជាគ្មានសុវត្ថិភាពទាល់តែសោះ។ ពោលគឺ ការរៀបចំទាំងមូលមើលទៅពិតជាមានលក្ខណៈផុយស្រួយ ទាំងខ្សែចងភ្ជាប់បាឡុងនឹងបង្គោល ដែលវាពិតជាងាយនឹងអាចជួបប្រទះគ្រោះថ្នាក់ជាខ្លាំង។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ប្រភពបានឲ្យដឹងថា បាឡុងហោះនោះ បាននាំម្តាយនិងកូនស្រីរងគ្រោះនេះ ឡើងទៅលើអាកាស ត្រូវបានគេប៉ាន់ស្មានថា ឈានដល់កម្ពស់រហូតដល់ទៅ ១០,០០០ហ្វីត ឬប្រហែលជា ៣,០០០ម៉ែត្រឯណោះ។ នេះគឺជារឿងដ៏មិនធម្មតាមួយ ព្រោះថាជាធម្យមបាឡុងហោះអាចហោះក្នុងកម្ពស់ចន្លោះពី ១,០០០ហ្វីត ទៅ ៣,០០០ហ្វីត ឬ ៣០០ម៉ែត្រ ទៅ ៩០០ម៉ែត្រប៉ុណ្ណោះ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ប្រភពដដែលបន្តថា ភ្លាមៗនោះ បាឡុងហោះក៏បានបាត់ស្រមោលមើលលែងឃើញ និងត្រូវបានគេជឿជាក់ថា វាអាចនឹងផ្ទុះ ដោយសារតែ ស្ថិតនៅក្នុងរយៈកម្ពស់មួយដ៏ខ្ពស់ខុសពីធម្មតា។ ខណៈឯសាក្សីដែលបានឃើញផ្ទាល់ភ្នែកក្នុងហេតុការណ៍នោះ ក៏បាននិយាយដែរថា ពួកគេបានឃើញម្តាយនិងកូនស្រីនោះ បានធ្លាក់ចុះមកក្រោមយ៉ាងគួរឲ្យរន្ធត់។   

ក្រោយកើតហេតុ ភ្ញៀវទេសចរដទៃទៀតដែលបានទិញសំបុត្ររួចហើយ ត្រៀមនឹងជិះបាឡុងហោះជាបន្ត ក៏ត្រូវបានលុបចោល និងសងជាប្រាក់វិញផងដែរ។ ហើយជុំវិញនឹងករណីនេះទៀតសោត ក៏នឹងមានការដោះស្រាយគ្នាជាបន្តទៅតាមផ្លូវច្បាប់ផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ជាមួយគ្នានោះ ក៏មានសារព្រមាន ក៏ដូចជាក្រើនរម្លឹកដល់អ្នកដែលនិយមចូលចិត្តជិះបាឡុង ពីសំណាក់មហាជនទូទៅថា ប្រសិនបើអ្នកចង់ជិះបាឡុងហោះ គឺត្រូវតែដឹងឬពិនិត្យមើលឲ្យប្រាកដថា ម្ចាស់ ឬក្រុមហ៊ុនដែលគ្រប់គ្រងបាឡុងហោះនោះ គឺមានភាពច្បាស់លាស់ត្រឹមត្រូវ ដែលអាចទុកចិត្តបាន ដើម្បីចៀសវាងការកើតមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង ដោយបន្សល់ទុកត្រឹមតែពាក្យថា បាត់បង់ និងសោកស្តាយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T