ស្រលាញ់ខ្លាំង ឬស្អាតប៉ុណ្ណាក៏ដោយ តែឲ្យមនុស្សស្រី ចេញចរិតបែបនេះ សង្សារដឹងតែ រត់ចោលហើយ!

//s4.kh1.co/0a/0a9bb92e3efe75f5b211fdbdc68eddd17ef4d7d8.jpg
យល់ដឹង

 ០៤-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ជាការពិត ក្តីស្រលាញ់សម្រាប់មនុស្សម្នាក់ ដែលកាន់តែជ្រាលជ្រៅ វាមិនអាចបរិយាយបាននោះទេ ថាវាអារម្មណ៍បែបណា មានន័យបែបណានោះ។ ប៉ុន្តែពេលខ្លះ ក្តីស្រលាញ់ខ្លាំងពេក ធ្វើឲ្យមនុស្សមានបញ្ហា និងជ្រុលធ្វើរឿងអ្វី​ដែលហួសព្រំដែន នៃក្តីស្នេហា ដែលភាគច្រើន គេតែងតែនិយាយថា ហួងហែងខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រឿងបែបនេះ ភាគច្រើន កើតលើមនុស្សស្រី ជាងមនុស្សប្រុស ដោយសារតែមនុស្សប្រុស ចេះហាមឃាត់ចិត្តរបស់ខ្លួនបាន ទោះបីជាគេស្រលាញ់សង្សារខ្លួនខ្លាំងប៉ុណ្ណាក៏ដោយ។

ក្នុងនោះដែរ ក៏មានទម្លាប់មួយចំនួន របស់មនុស្សស្រី ដែលធ្វើឲ្យមនុស្សប្រុស សឹងតែដើរចេញតែម្តង តែបើដឹងចំណុចទាំងអស់នេះហើយ សូមនារីទាំងឡាយ ឈប់ធ្វើបែបនេះទៀតទៅ។

ចុះមានចំណុចអ្វីខ្លះ? តាមដានទាំងអស់គ្នា៖

១) ចាប់កំហុសពេលនិយាយទូរស័ព្ទ៖ ច្រើនដង នៅពេលដែលសង្សារលើកទូរស័ព្ទ និយាយជាមួយអ្នកណាម្នាក់ អ្នកតែងតែដើរតួជាម្តាយ ដោយធ្វើការសាកសួរថា អ្នកណាខលមក គេខលមកធ្វើអី។ បើអ្នកកំពុងតែស្ថិតក្នុងស្ថានភាព ដែលសួរនាំបែបនេះ សូមកុំធ្វើបែបនេះអី វាកាន់តែធ្វើឲ្យមនុស្សប្រុស មានអារម្មណ៍ ថាតានតឹង និងធុញថប់ ទៅលើសំណួររបស់អ្នកបែបនេះណាស់។

២) រុញច្រានមនុស្សស្រីទាំងឡាយ ដែលនៅជិតសង្សារខ្លួនឲ្យចេញ៖ មិនមែនទាញ ឬរុញ​គេ​ ដោយប្រើកាយវិការនោះទេ តែប្រើកែវភ្នែក ឬព្យាយាមឲ្យម្នាក់ស្រីណាម្នាក់ នៅឆ្ងាយ ពីសង្សារខ្លួន។ បើអ្នកស្រលាញ់សង្សារខ្លួនខ្លាំង កុំដល់ថ្នាក់ហ្នឹងពេកអី ព្រោះថា នៅក្នុងសង្គម​ វាតែងតែជួបអ្នកផ្ទុយភេទជារឿយៗ  ដែលជួនកាល គ្រាន់តែពិភាក្សារឿងសិក្សា ការងារជាដើម តែបើអារម្មណ៍អ្នកគិតថា មិនឲ្យសង្សារអ្នក មានការប្រាស្រ័យទាក់ទងនឹងអ្នកណាម្នាក់ ក្រៅពីខ្លួនអ្នកឡើយ គឺចុងក្រោយ អ្នកនឹងត្រូវសង្សារអ្នក រត់ចោល ជាក់ជាមិនខាន។ ព្រោះតែអ្នកប្រច័ណ្ឌខុសរបៀបបែបនេះ ទាំងមិនដឹងថា អ្វីជាអ្វី ឲ្យតែស្រីណាម្នាក់ នៅក្បែរសង្សារអ្នកដឹងតែខឹង ដឹងតែប្រច័ណ្ឌ។

៣) ចោទគ្មានភស្តុតាង៖ ក្នុងដំណាក់កាល ដែលខាងមនុស្សស្រីស្រលាញ់ខ្លាំងទៅ យូរៗ គេនឹងអង្គុយចោទសង្សារខ្លួន​ ដោយគ្មានភស្តុតាង ឬប្រភពមួយណាច្បាស់លាស់  ទាំងដែលសង្សារខ្លួនមិនបានធ្វើបែបនេះ ឬក្បត់ចិត្តសោះ។ ចំពោះការប្រច័ណ្ឌ ចោទ ឬហួងហែង គឺអាចធ្វើបាន សម្រាប់មនុស្សស្រលាញ់គ្នា តែកុំជ្រុលហួសហេតុពេក វានឹងធ្វើឲ្យសង្សារ មើលឃើញអ្នកថា អ្នកជាមនុស្សឡប់ ក្នុងកែវភ្នែកគេ។

៤) ចូលជីវិតឯកជនគេពេក៖ មនុស្សគ្រប់គ្នា អ្នកណាក៏ដូចអ្នកណាដែរ តែងតែត្រូវការ ពេលវេលា និងជីវិតឯកជនខ្លះ តែមិនមែន ពាក់ព័ន្ធនឹងរឿងស្រី ឬរឿងអាក្រក់នោះទេ។ ប៉ុន្តែពេលខ្លះ មនុស្សស្រីមិនយល់ បែរជាគិតថា សង្សារខ្លួនបែបនេះ បែបនោះ ហើយជ្រែកចូលជីវិតឯកជនរបស់គេច្រើនហួសពេក រហូតធ្វើឲ្យ រូបគេមានអារម្មណ៍មិនល្អ រហូតមិនចង់នៅក្បែរក៏មានដែរ។

ចំណុចទាំងអស់នេះ បើសិនបើមនុស្សស្រីគ្នាយើង កំពុងតែអនុវត្ត គួរតែឈប់ទៅ ព្រោះថា បើសិនបើអ្នកកាន់តែធ្វើ អ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលត្រូវបានសង្សាររត់ចោល តែមិនមែនគេរត់ចោល ព្រោះមានអ្នកថ្មីទេ តែរត់ចោល ព្រោះតែ​ទម្លាប់បែបនេះរបស់អ្នក។

មួយទៀត ហើយវាជាគំនិតល្អមួយសម្រាប់មនុស្សស្រី បើអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកអាចទុកពេល សិក្សាពីគ្នាឲ្យបានច្រើន តែបើសិនដឹងថា សង្សារខ្លួន លួចមានថ្មី ឬក្បត់ចិត្តអ្នក អ្នកមិនចាំបាច់ ហត់ ក្នុងការតាមរករឿង ឬធ្វើឲ្យខ្លួនឯង តានតឹងនោះទេ គឺដឹងច្បាស់ពេលណា ក៏ចាកចេញតាមការសម្រេចចិត្តអ្នកចុះ ព្រោះបើរស់នៅជាមួយមនុស្ស មិនផ្តល់តម្លៃស្នេហាដល់អ្នក ទោះបន្តទៀត ក៏គ្មានបានការអ្វីនោះដែរ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T