រកឯណាបានមិត្តបែបនេះ! ទៅទឹកដីថៃភ្លាម Lisa នាំមិត្តទៅញ៉ាំអីនៅហាងធម្មតា ធ្វើខ្លួនយ៉ាងសាមញ្ញបំផុត

//s6.kh1.co/50/501ad0c933759d412fb7de62f747ec5f260e0611.jpg
តារា & កម្សាន្ដ

 ០៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ កាលពីម្សិលមិញនេះ សមាជិកដ៏មានប្រជាប្រិយភាពមួយរូបក្នុងក្រុម BLACKPINK នាង Lalisa Manoban បានធ្វើដំណើរទៅកាន់ប្រទេសទឹកដីកំណើតខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រាន់តែទៅដល់ប្រទេសថៃភ្លាម អ្នកគាំទ្រសង្កេតឃើញតារាស្រីរូបនេះ និងមិត្តជិតស្និទ្ធរបស់ខ្លួន បាននាំគ្នាទៅញ៉ាំអាហារនៅហាងមួយកន្លែង ដែលមើលទៅពិតជាសាមញ្ញមែនទែន។

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាមិននឹកស្មានថា នាង Lisa មកញ៉ាំអាហារនៅហាងធម្មតាបែបនេះ ពេលមកប្រទេសថៃនោះទេ ព្រោះអ្នកគាំទ្រគិតថា ជាតារាល្បីលំដាប់ដូច Lisa បែបនេះ គួរតែចូលហាងល្បីៗថ្លៃៗបាត់ទៅហើយ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជាបង្ហាញការកោតសរសើរសម្រាប់តារាស្រីរូបនេះយ៉ាងខ្លាំង ព្រោះបើទោះជានាងល្បីប៉ុណ្ណា ក៏រូបនាងនៅតែធ្វើខ្លួនធម្មតា និងចូលញ៉ាំអាហារតាមហាងយ៉ាងសាមញ្ញបំផុត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភពរូបភាព៖ BlackPink Official_fanpage

Lisa
Lisa
Lisa
Lisa
Lisa នៅថៃ
Lisa នៅថៃ
Lisa នៅថៃ
Lisa នៅថៃ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T