ជាតិ សុច្ចកា ទទួលបានកាដូនំខេក ទាញមកសុទ្ធតែលុយ ក្នុងថ្ងៃកំណើតវ័យ២០ឆ្នាំ (មានវីដេអូ)

//s4.kh1.co/c6/c672d13ec5643a0cca96bc605a3c1ab8aae61c28.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ទោះបីជាបេក្ខភាព X Factor កញ្ញាជាតិ សុច្ចកា មិនទទួលបាននូវជ័យលាភីនៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ប៉ុន្តែនាងក៏ទទួលបាននូវការស្រលាញ់ និងគាំទ្រយ៉ាងខ្លាំង ថែមទាំងមានការជូនពរ ពីបណ្តាអ្នកគាំទ្រជាច្រើន នៅក្នុងថ្ងៃខួបកំណើតវ័យ២០ឆ្នាំរបស់នាង នៅក្នុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះទទួលបាននូវការស្រលាញ់យ៉ាងខ្លាំង មិនថាក្រុមគ្រួសារ ឬក៏មិត្តនោះទេ បាននាំគ្នាធ្វើការSurprise នាងនៅក្នុងថ្ងៃកំណើតយ៉ាងរំភើប និងរីករាយយ៉ាងខ្លាំង។ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ កាលពីយប់មិញនេះ គ្រួសារនាងបានធ្វើការជូនកាដូនំខេក លក្ខណៈឈុតធំ ដែលបង្កប់នូវរបស់មានតម្លៃយ៉ាងខ្លាំង។

ដោយនំខេកនោះ ទាញមកមានសុទ្ធតែលុយសុទ្ធជាច្រើនសន្លឹក មានទាំងលុយខ្មែរ និងដុល្លាររាប់រយ ធ្វើឲ្យតារាស្រីរូបនេះ ពិតជារំភើប ញញឹមបិទមាត់មិនជិតនោះទេ ដែលគ្រួសារបានផ្តល់នូវការស្រលាញ់ និងភាពកក់ក្តៅទៅកាន់នាងយ៉ាងខ្លាំងបែបនេះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើប និងរីករាយជំនួសនាងគ្រប់គ្នា ថែមទាំងមានហ្វេនជាច្រើនបានធ្វើការជូនពរ ដល់នាងនៅក្នុងថ្ងៃកំណើតគ្រប់គ្នាតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា 
ជាតិ សុច្ចកា ទទួលបានកាដូលុយ
ជាតិ សុច្ចកា ទទួលបានកាដូលុយ
ជាតិ សុច្ចកា ទទួលបានកាដូលុយ
ជាតិ សុច្ចកា ទទួលបានកាដូលុយ
ជាតិ សុច្ចកា ទទួលបានកាដូលុយ
ជាតិ សុច្ចកា ទទួលបានកាដូលុយ
ជាតិ សុច្ចកា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T