ចូលចិត្តហាត់ប្រាណ ខួរក្បាលកាន់តែរហ័ស វាងវៃ ចងចាំបានល្អ!

//s5.kh1.co/12/1200c626739eb7a601f3af3bdad92811aa88d5f9.jpg
នារី

 ០១-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ការ​សិក្សា​ថ្មី​របស់​សាកលវិទ្យាល័យ​មួយ​នៅ​អាល្លឺម៉ង់បង្ហាញ​ថា ឧស្សាហ៍​​សកម្ម​នឹ​ង​លំហាត់​ប្រាណ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​រាង​កាយ​សម​សួន​ល្អ​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សមត្ថភាព​ខួរ​ក្បាល​ដំណើរការ​រហ័ស វាងវៃ និង​ចង​ចាំ​បាន​ល្អទៀត​ផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន​ Daily Mail បាន​ចេញ​ផ្សាយ​លទ្ធ​ផល​ការ​សិក្សា​ថ្មីរបស់​សាកលវិទ្យាល័យ​ Münster ប្រទេស​អាល្លឺម៉ង់​ ដោយ​បាន​ស្រាវជ្រាវ​ពីសំណាក់​​សាស្រ្តាចារ្យ​ Jonathan Repple ​សិក្សា​​​ទៅ​លើ​ទំនាក់​ទំនង​រវាង​រូប​រាង​កាយ និងមុខ​ងារ​ខួរ​ក្បាល។

ការ​សិក្សា​បាន​​តាម​ដាន​​យុវជន​ស្ម័គ្រ​ចិត្ត​​​ជាង ​១​ពាន់​នាក់ ​សុទ្ធសឹង​​មាន​សុខភាព​ល្អ​​​ និង​មាន​​ទម្លាប់​ហាត់​ប្រាណសកម្ម ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ការ​តាម​ដាន​ធ្វើ​ឡើងដោយ​​ពិនិត្យ​​​តាម​រយៈ​បច្ចេក​ទេស MRI (Magnetic Resonance Imaging) ដើម្បី​ថត​មើល​រូប​ភាព​ខាង​ក្នុង​រាង​កាយ និង​ខួរ​ក្បាលអ្នក​ចូល​រួម និង​ធ្វើ​តេស្ត​លើ​សមត្ថភាព​ចង​ចាំ រួម​ទាំង​សមត្ថភាព​វិនិច្ឆ័យ​ផង​ដែរ។​

​​​​ជា​លទ្ធផល​​​​បង្ហាញ​ឲ្យ​ឃើញ​ថា យុវជន​ស្ម័គ្រ​ចិត្ត​មានរូប​រាង​កាយ​​​​សម​សួន​ (កម្ពស់ និង​ទម្ងន់​ខ្លួន​ស៊ី​គ្នា) មាន​សមត្ថភាព​​ខួរ​ក្បាល​ វិនិច្ឆ័យ​បាន​យ៉ាង​ល្អ ពោលការ​ចង​ចាំ សមត្ថភាព​ថ្លឹង​ថ្លែង​ហេតុផល​ គឺប្រកប​ដោយ​ភាព​វាង​វៃ។

ជា​មួយ​នឹងលទ្ធផល​​បែប​នេះ លោក​សាស្រ្តាចារ្យ​ Jonathan បាន​សរសេរ​​អធិប្បាយ​លើ​របាយការណ៍​ស្រាវ​ជ្រាវ​ថា លទ្ធផល​នេះ ​បង្ហាញ​​​​ឲ្យ​ឃើញពីការ​បង្កើន​ភាព​សម​សួន​​​នៃ​រាង​កាយ នាំ​ឲ្យ​សមត្ថភាព​ធ្វើ​ការ​វិនិច្ឆ័យ​បាន​ប្រសើរ​ឡើង មាន​ទាំង​ការ​ចង​ចាំ និង​ដោះ​ស្រាយ​បញ្ហា ក៏​ដូច​ជា​បង្កើន​ប្រសិទ្ធិភាព​មុខ​ងារ​​​លើ​ខួរ​ក្បាលកាន់​តែ​ល្អ​មួយ​កម្រិត​ទៀត។​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T