ឃើញហើយរំភើបជំនួស មិននឹកស្មានថា សាន ផានិត មានអ្នកគាំទ្រស្រីស្អាត ប្ដូរផ្ដាច់បែបនេះសោះ

//s5.kh1.co/76/76b0c61582e261bf99728fbfa01bd9c47d99339a.jpg
តារា & កម្សាន្ដ

 ០១-តុលា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា មហាជនរាល់គ្នា ប្រាកជាបានស្គាល់យ៉ាងច្បាស់ពី លោក សាន ផានិត ដែលជាតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាព តាមរយៈបទចម្រៀង បែបមនោសញ្ចេតនាជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះជា តារាចម្រៀងរូបនេះ បានប្រឡូកក្នុងវិស័យនេះ អស់រយៈជាង២០ឆ្នាំហើយក៏ដោយ តែប្រជាប្រិយភាព នៅតែមាន សម្រាប់ប្រិយមិត្តរាល់គ្នាបានដដែល។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក សាន ផានិត បានជួបរឿងរ៉ាវ ដែលនឹកស្មានមិនដល់មួយ ស្របពេលដែល មានអ្នកគាំទ្រមួយរូប បានបង្ហាញរូបថតមួយសន្លឹក នៅក្រោយឆាក ជាមួយលោក តាំងពី១២ឆ្នាំមុនមកម្ល៉េះ។ ក្នុងនោះដែរ អ្នកគាំទ្ររូបស្រស់ម្នាក់នោះធ្វើឲ្យ សាន ផានិត​ រំភើបមិនស្ទើរទេ ដែលរូបនាង នៅតែស្មោះចាំគាំទ្រ និងតាមថតជាមួយលោកម្ដងទៀត ពេលធំពេញរូបរាងបែបនេះ។

ក្រោយពីឃើញបែបនេះហើយ​ មានមិត្តក្នុងបណ្ដាញសង្គមមិនចេះតិចទេ បានសរសើរពីទឹកចិត្តស្រលាញ់គាំទ្រ ដែលនារីស្អាតរូបនោះ មានទៅលើIdolខ្លួនបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោក សាន​ ផានិត
លោក សាន​ ផានិត
លោក សាន​ ផានិត
លោក សាន​ ផានិត
លោក សាន​ ផានិត និងគ្រួសារ
លោក សាន​ ផានិត និងគ្រួសារ
លោក សាន​ ផានិត និងអ្នកគាំទ្រ កាលពី១២ឆ្នាំមុន
លោក សាន​ ផានិត និងអ្នកគាំទ្រ កាលពី១២ឆ្នាំមុន
លោក សាន​ ផានិត និងអ្នកគាំទ្រ នាពេលបច្ចុប្បន្ន
លោក សាន​ ផានិត និងអ្នកគាំទ្រ នាពេលបច្ចុប្បន្ន
សាន ផានិត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T