តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន!

//s5.kh1.co/de/de5b001c3680b11a62d4b37e4030b8f8b967e76e.jpg
នារី

 ៣០-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អារម្មណ៍​ពេល​​នៅ​ម្នាក់​ឯង អ្នក​ខ្លះ​អាច​អផ្សុក​ អ្នក​ខ្លះ​អាច​គិត​អី​ផ្តេស​ផ្តាស​ច្រើន ឬ​គិត​ថា​ខ្លួន​ឯង​ទំនេរ​ច្រើន គ្មាន​ប្រយោជន៍​​ជា​ដើម ជា​ពិសេស​អ្នក​នៅ​ឆ្ងាយ​ពី​គ្រួសារ មក​ធ្វើ​ការ ឬ​សិក្សា​នៅ​ទី​ក្រុង​ជា​ដើម។ បើនៅម្នាក់ឯង ​ចូលចិត្ត​ធ្វើ​អី? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បី​ជា​ការ​បំបាត់​ចោល​អារម្មណ៍​ទុក្ខព្រួយ​ទាំង​នោះ អ្នក​រស់​នៅ​​តែ​ឯង​ៗ នៅ​តាម​បណ្តា​ទី​ក្រុង​​​នានា​​មួយ​ចំនួន ពី​ជុំ​វិញ​ពី​ពិភព​លោក បាន​ចែក​រំលែក​ជា​បទ​ពិសោធ​ដូច​ខាង​ក្រោម៖

១. រក​ការងារ​ក្រៅ​ម៉ោង​ធ្វើ ឬ​​ធ្វើ​អ្វី​ដែល​ជា​​​​ការ​កម្សាន្ត​តាម​ចំណូល​ចិត្ត​អ្នកបំបាត់​ភាព​ឯកោ អាច​​ធ្វើ​បាន​តាម​រយៈ​វិធី​នេះ ព្រោះ​ថា នៅ​ពេល​អ្នក​ចាប់​អារម្មណ៍​​អ្វី​មួយ​តាម​បែប​កម្សាន្ត ការងារ​ ឬ​ការ​កម្សាន្ត​តាម​បែប​អ្នក​ចូល​ចិត្ត នឹង​ធ្វើ​ឲ្យ​អ្នក​រវល់​សប្បាយ​ភ្លេច​គិត​អារម្មណ៍​ឯកោ​ជា​ក់​ជា​ពុំ​ខាន។ មិន​ថា ទៅ​អាន​សៀវភៅ ទៅ​មើល​កុន​ដែល​ចូល​ចិត្ត ឬ​​ធ្វើ​តាម​អ្វី​ដែល​ជម្រុញ​ចិត្ត​អ្នក​ដូច​ជា ទៅ​ហែល​ទឹក​ដូច​ ពួក​កីឡាករ​ Idol ​​​ក្នុង​ចិត្ត​អ្នក​ក៏​បាន។

២. ទៅ​កន្លែង​​ណាមាន​មនុស្ស​ច្រើន អាច​បង្កើត​ទំនាក់​ទំនង​បានទៅ​ហាង​កាហ្វេទៅ​កន្លែង​ហាត់​ប្រាណ ឬ​ទៅ​បណ្ណាល័យ​អាន​សៀវភៅប្រាកដ​ណាស់​ថា អ្នក​នៅ​ទី​នោះហោច​ណាស់​ក៏​មាន​អ្វី​ដែល​ជា​ចំណូល​ចិត្ត​ស្រដៀង​អ្នក​ដែរ ហើយ​ពេល​នោះអ្នក​នឹង​អាច​បង្កើត​បាន​ជា​​​មិត្តភក្តិ នៅ​ទី​​នោះ ជា​ការ​និយាយ​គ្នា​លេង ឬ​ជា​កន្លែង​ចែក​រំលែក​ព័ត៌មាន សម្រាប់​អ្នក​ផងដែល​ដូច​នេះនឹង​អាច​នាំ​អ្នក​ចាក​ឆ្ងាយ​ពី​ភាព​អផ្សុក​ក៏​ថា​បាន។

៣. ស្តាប់​ចម្រៀង ឬ​អាន​​ឯកសារ​ផ្សេង​ៗ​ មើល​ទៅ​ដូច​ជា​ចម្លែក​បន្តិច ប៉ុន្តែ​សាក​គិត​មើលបើ​អ្នក​ស្តាប់​បទ​ដែល​អ្នក​ចូល​ចិត្តកម្សាន្ត​អារម្មណ៍​ ឬ​មួយ​ក៏​អាន​សៀវភៅ​ល្អ​ៗជា​ចំណេះ​ដឹង បង្កើត​បាន​ជា​គំនិត​ថ្មី​ៗ ហើយ​បញ្ចេញ​ជា​សកម្មភាពនោះ​អ្នក​មិន​មាន​អារម្មណ៍​ថា​ឯ​កោ​ទៀត​ទេ។

៤. រៀប​ចំ​កន្លែង​នៅឲ្យ​ស្អាត ពេល​ត្រឡប់​មក​ផ្ទះ​វិញនៅ​មាន​អារម្មណ៍​ថា​ឯកោ​ម្នាក់​ឯង ប៉ុន្តែ​អ្នក​អាច​យក​ពេល​នោះ ទៅ​រៀប​ចំកន្លែង​នៅ​របស់​អ្នក​ឲ្យ​ស្អាត​ប្លែក​ ឬ​រៀប​ចំ​រចនាតាម​បិរយាកាស​ដែល​អ្នក​ចូល​ចិត្ត នោះ​មិន​ត្រឹម​តែ​បាន​ទាំង​កន្លែង​នៅ​​ស្រស់​ស្រាយ​ប៉ុណ្ណោះ អ្នក​ក៏​នឹង​មិន​មាន​អារម្មណ៍​ថាអផ្សុក ឬ​គ្មាន​ប្រយោជន៍​ទៀត​ដែរ។

៥. នាំ​មិត្ត​ភកិ្ត​មក​លេង​ផ្ទះ ពិត​ណាស់បើ​នៅ​តែ​ឯង​រាល់​ថ្ងៃអផ្សុក​​ពេក ចុះ​បើ​បង្កើត​កម្មវិធី​មួយជួប​ជុំ​មិត្តភក្តិ​ធ្វើ​នៅ​ផ្ទះ​របស់​អ្នកនោះ​ ភាព​អផ្សុក​ប្រហែល​ជា​រត់​ចេញ​ពី​ផ្ទះ​អ្នក​ហើយ។ ហើយ​បើមាន​មិត្តភក្តិពូកែ​នាំ​លេងសើច​សប្បាយ​ទៀត​នោះ ប្រាកដ​ណាស់ច្បាស់​ជា​អ្នក​មិនហ៊ាន​ថា​ខ្លួន​ឯង អផ្សុក​ ឬ​ឯកោ​ទៀត​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T