ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន?

//s4.kh1.co/06/065015a5f4985db86e49843410a06e81276cedaf.jpg
នារី

 ២៦-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចាស់ៗ​ពី​ដើម​តែង​មាន​ទម្លាប់​តៗ​គ្នា​មក​ឲ្យ​កូន​ចៅ ​ដែល​មាន​ពោះ​ពុងសម្រុក​ញ៉ាំ​គ្រាប់​ជីរ គ្រាប់ល្ង ដូងទុំ​ជាដើម ដើម្បី​ស្រួល​កើត​កូន មិន​សូវ​ឈឺចាប់ ឬ​ឈឺ​ពោះ​យូរ។ តើ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ពិត​ជា​អ៊ីចឹង​មែន​ឬ? ការ​ធ្វើតាមក្បួន​បុរាណ​ដូច្នេះ​ អាច​នឹង​ប៉ះពាល់​អ្វីខ្លះ?

គ្រាប់ជី​រផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ប៉ុន្តែ​ចំពោះ​ស្រី​មាន​ផ្ទៃពោះ ​គ្រូពេទ្យ​ផ្នែក​សម្ភព​មិន​ណែនាំ​ឲ្យ​ញ៉ាំ​ឡើយ។ មក​​ទល់​​ពេល​​នេះ​​មិន​ទាន់​​មាន​​ការ​សិក្សា​​ណា​​បញ្ជាក់​ថា គ្រាប់ជីរ​ល្អចំពោះ​​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ការ​ញ៉ាំ​គ្រាប់ជីរ គ្រាប់ល្ង ផឹក​ទឹកដូងទុំ ឬ​ថ្នាំ​បុរាណ​ផ្សេង​ៗក្នុងអំឡុង​ពេល​ពពោះ​មិន​ត្រឹម​មិន​បាន​ផល​នោះទេ តែ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​អំឡុង​ពេល​សម្រាល​ និង​ក្រោយ​ពេល​សម្រាល នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

– សុកក្រិន ស្អិត ចាស់មុនអាយុ
– ស្បូន​មិន​បើក
– ទឹកភ្លោះ​មិន​ល្អ
– ធ្លាក់​ឈាម (ក្រោយសម្រាល)
– កូន​ខ្សោយ។

ដើម្បី​ម៉ាក់ៗ និង​កូន​នៅ​ក្នុង​ពោះ​មាន​សុខភាព​ល្អ គ្រូពេទ្យ​ណែនាំ​ស្រីៗ​មានផ្ទៃពោះឲ្យ​​​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជីវជាតិ​ចម្រុះ​មុខ មានត្រី សាច់ ស៊ុត បន្លែ​ផ្លែឈើ​ឲ្យ​បាន​គ្រប់គ្រាន់ ចៀស​វាងការ​ញ៉ាំប្រៃ ស្រា បារី និង​ត្រូវ​មាន​អនាម័យ។

ក្រៅ​នោះ​យើង​ត្រូវ​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដើម្បី៖
– តាមដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ (យ៉ាងតិច ៤ដង)
– ចាក់​ថ្នាំ​តេតាណុស
– លេប​ថ្នាំ​ជាតិ​ដែក​ឲ្យ​បាន​យ៉ាង​តិច ៩០គ្រាប់
– លេប​ថ្នាំ​ទម្លាក់​សត្វ​ល្អិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T