អីយ៉ា ស្ងាត់ៗ ឃុយ ម៉ីហៀង ចេញបទភ្ជុំបិណ្ឌជាមួយ ទេព ពិសិដ្ឋ ពីរោះណាស់ (មានចម្រៀង)

//s6.kh1.co/2f/2fc7234c7c42a2efde676d5ff3297f12178f7c4a.jpg
តារា & កម្សាន្ដ

 ២៦-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសវ័យក្មេងពីរដួងគឺ ប្អូនប្រុស ទេព ពិសិដ្ឋ និងប្អូនស្រី ឃុយ ម៉ីហៀង បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ក្រោយពីអ្នកទាំងពីរបានចេញបទចម្រៀងរួមគ្នាលើកទីមួយ សម្រាប់ស្វាមគន៍ពិធីបុណ្យភ្ជុំបិណ្ឌ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សម្រាប់បទចម្រៀងថ្មីមួយបទនេះ មានចំណងជើងថា “ភ្ជុំអូនចង់ទៅខេត្តណា” ដែលមានអត្ថន័យ និងសាច់ភ្លេងពិតជាពីរោះមែនទែន ដែលធ្វើឲ្យអ្នកគាំទ្រស្តាប់ហើយ ចាប់អារម្មណ៍ និងលាន់មាត់សរសើរគ្រប់គ្នាតែម្តង។

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយ ដែលប្អូនស្រី ឃុយ ម៉ីហៀង បានចេញបទចម្រៀងរួមគ្នាជាមួយម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី២។

ម៉្យាងវិញទៀត អ្នកគាំទ្រក៏មានការរំភើបចិត្ត ក្រោយពីឃើញបទចម្រៀងថ្មីរបស់ប្អូនស្រី ឃុយ ម៉ីហៀង ព្រោះថាអ្នកគាំទ្រជាច្រើន បានរង់ចាំបទថ្មីរបស់ប្អូនអស់មួយរយៈធំមកហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ដឹងថាបទថ្មីរបស់ ម៉ីហៀង និង ពិសិដ្ឋ ពីរោះយ៉ាងណា តោះទៅស្តាប់ទាំងអស់គ្នា៖

“ភ្ជុំអូនចង់ទៅខេត្តណា”
“ភ្ជុំអូនចង់ទៅខេត្តណា”
ឃុយ ម៊ីហៀង
ឃុយ ម៊ីហៀង
ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
ឃុយ ម៉ីហៀងទេព ពិសិដ្ឋ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T