ក្ដៅៗ!! ចាន់ វឌ្ឍនាកា បន្តមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិ ខណៈ ឧត្តម និង ធារី ត្រឡប់មកជាថ្មី

//s4.kh1.co/c7/c7d931b7b1057469f3fcfe104a389fd7168736c2.jpg
កីទ្បា

 ២៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះបានបញ្ចេញឈ្មោះកីឡាករបឋមប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Joint Qualification ជុំទីពីរសាជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបញ្ជីឈ្មោះបឋមលើកនេះគេមិនសូវឃើញមានការផ្លាស់ប្ដូរច្រើនខុសពីលើកមុននោះទេ ប៉ុន្តែគេសង្កេតឃើញមានឈ្មោះខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម និងខ្សែបម្រើរបស់ Terranganu FC ធារី ចន្ថាប៊ីន។

បញ្ជីឈ្មោះបឋមកីឡាករទាំង ២៦រូប
បញ្ជីឈ្មោះបឋមកីឡាករទាំង ២៦រូប

យ៉ាងណាមិញ លោក Felix G. Dalmas ដែលជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជានៅតែបន្តមិនកោះហៅខ្សែប្រយុទ្ធជួរមុខរបស់បឹងកេត ចាន់ វឌ្ឍនាកា បើទោះបីជាមានអ្នកគាំទ្រជាច្រើនគិតថាគេអាចនឹងមានឈ្មោះ ក្រោយបង្ហាញទម្រង់លេងបានល្អក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Hun Sen Cup ទល់នឹងវិសាខាក៏ដោយ។

លោក Felix G. Dalmas
លោក Felix G. Dalmas
ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងត្រូវមានភារកិច្ច ២ប្រកួតទៀតនៅខែក្រោយពោលគឺនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅក្រៅដី មុននឹងបន្តមកប៉ះជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ៕

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T