សម្រាលកូនរួចសុខភាពនឹងល្អដូចដើម បើម៉ាក់ៗធ្វើរឿងទាំងនេះបាន!

//s4.kh1.co/31/31b9c0e3cdc003733f0006f903f8ef299077af1f.jpg
នារី

 ២៥-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ក្រោយសម្រាល​កូន​រួច បើ​ចង់​ឲ្យ​សុខភាព​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ ​ស្រីៗគួរតែ​ចេះ​តិចនិក​រក្សា។ ទាំង​នេះ​ជា​វិធី​មួយ​ចំនួន​​ណែនាំ​ដោយ​អ្នក​គ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ដែល​ងាយ​ស្រួល​ធ្វើ និង​ល្អ​ចំពោះ​ស្រី​ៗទើប​សម្រាល​កូន​រួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ញ៉ាំ​អាហារ​មាន​ជីវជាតិ

អាហារ​ដែល​ស្ត្រី​សម្រាល​កូនរួច​ត្រូវ​ញ៉ាំ ​ជា​អាហារ​មាន​ជាតិ​ទឹក សម្បូរជីវជាតិ​ ដែល​មាន​បន្លែ​គ្រប់មុខ និង​សាច់​ដូចជា សាច់​ជ្រូក ត្រី មាន់ និង​សាច់​គោ​ជា​ដើម តែ​មិនមែនជា​អាហារ​បែបក្រៀមក្រោះ។ បន្លែ​ទាំង​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ឲ្យ​យើង​នូវ​សារធាតុ​ចិញ្ចឹម​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ឲ្យ​សម្បូរ​ទឹកដោះ​ល្អ​ចំពោះ​សុខភាព​កូន​ទៀត​ផង។ ជាពិសេស​អាហារ​សម្បូរ​ជាតិ​ដែក ជាតិកាកសរសៃ ​ដូចជា ស្លឹកបាស ផ្ទី ស្លឹក​អង្គាដី មិន​គួរ​ខ្វះ​ឡើយ វា​ជួយ​ម៉ាក់ៗស្រួល​បន្ទោរ​បង់។

២- លេប​ថ្នាំ​តាម​វេជ្ជបញ្ជា

ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់​ៗ​លេប​ថ្នាំ​ជាតិ​ដែក និង​វីតាមីន​ខ្លះ​ៗ​បន្ត ៤២ ថ្ងៃ​ទៀត ព្រោះ​ជួយ​កុំឲ្យ​មាន​សភាព​ស្លេកស្លាំង។ ថ្នាំ​ជាតិដែក​ក្រោយ​សម្រាល​ក៏​មាន​សារៈ​សំខាន់​​ខ្លាំង​ណាស់ ដូចនេះ​ម៉ាក់​ៗ​គួរតែ​លេប​តាម​ការ​កំណត់​របស់​គ្រូពេទ្យ និង​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេលសម្រាល​កូន​បាន ៦ សប្តាហ៍។

៣- ផឹក​ទឹក​ក្ដៅ

ផឹក​ទឹកក្ដៅឧណ្ហៗ​ល្អ​ចំពោះ​សុខភាព​ស្ត្រី​សម្រាល​កូន​រួច ព្រោះ​ជួយ​ឲ្យ​ធ្លាក់​ឈាម​ឆាប់​អស់ និង​ជួយ​ឲ្យ​សរសៃ​ឈាម​រត់​ស្រួល។ មិន​ត្រឹម​តែ​ផឹក​ទឹកក្ដៅឧណ្ហៗ​ទេ គួរតែ​ងូត​ទឹកក្ដៅឧណ្ហៗ​ដែរ ព្រោះ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន។

៤- ​អនាម័យ​ខ្លួនប្រាណ

ក្រោយ​សម្រាល​កូន​រួច​អាច​មាន​ធ្លាក់​ឈាម​យ៉ាងហោចណាស់ ២ សប្ដាហ៍ ឬ​អ្នក​ខ្លះ​ទៀត​អាច​រហូត​ដល់ ១ ខែ​ឯ​ណោះ។ ដូចនេះ​យើង​ត្រូវ​ដោយ​ប្រើ​សំឡី​អនាម័យ ហើយ​ឧស្សាហ៍​ផ្លាស់ប្ដូរ ដើម្បី​កុំឲ្យ​កកើត​ជា​មេរោគ។ មួយ​វិញ​ទៀត​បើ​សម្លៀកបំពាក់​ណា​មាន​ប្រឡាក់​ មិន​ថា​ជា​ទឹកដោះ ឬ​ឈាម ត្រូវ​ដូរ​ថ្មីជានិច្ច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T