ទើបតែឃើញមួយហ្នឹង Mnet ប្រកាសថារាល់ឆាកសម្តែងក្នុងកម្មវិធី«Queedom» តារាទាំងអស់ត្រូវចេញលុយខ្លួនឯង!

//s4.kh1.co/fa/fa0b7154cedc21c5073198ffb8576bfa7c656b2c.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ យោងតាមប្រភពខាងក្នុងត្រូវបានគេទម្លាយថា កម្មវិធីតន្រ្តីកម្សាន្ត «Queendom» របស់ស្ថានីយ៍ទូរទស្សន៍ Mnet បានតម្រូវឲ្យតារាដែលសម្តែងនៅក្នុងកម្មវិធីនេះទាំងអស់ ដែលមានដូចជាក្រុម MAMAMOO ក្រុម (G)I-DLE ក្រុម Lovelyz ក្រុម Oh My Girl ក្រុម AOA និងតារាចម្រៀងស្រីទោល Park Bom ត្រូវទទួលខុសត្រូវក្នុងការចំណាយលើឆាកសម្តែងនីមួយៗរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះទៅទៀត ពួកគេថែមទាំងបានបញ្ជាក់ថា សិល្បៈករទាំងអស់ត្រូវតែចំណាយប្រាក់ សម្រាប់ការរៀបចំបទចម្រៀង និងចំណាយទៅលើក្បាច់រាំ និងឈុតឆាកសម្តែងផ្សេងៗផ្ទាល់ខ្លួននៅក្នុងកម្មវិធីថែមទៀតផង។

https://s5.kh1.co/__image/w=600,h=346,q=100/1e/1e489b42aa55980ac7309843f25481799f907e75.jpg

តួយ៉ាង ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ដោយផ្ទាល់ពីខាង Mnet ដោយបានលើកឡើងថា៖

«រៀងរាល់ពេលដែលត្រៀមរៀបចំការសម្តែងសម្រាប់ការប្រកួតម្តងៗ គឺវាពិតជាលំបាកខ្លាំងណាស់។ ទាំងនេះមិនមែនជាផ្នែកមួយ នៃថ្លៃដើមផលិតរបស់កម្មវិធី និងក្រុមការងារត្រូវទទួលខុសត្រូវឡើយ ប៉ុន្តែនោះគឺជាចំនួនទឹកប្រាក់ដែលអ្នកចម្រៀងនិងផលិតកម្ម ត្រូវតែចំណាយ។ កម្មវិធី “Queendom” មិនមានផលិតករ ឬក៏អ្នកដឹកនាំតន្រ្តីដើម្បីជួយដល់ការរៀបចំការសម្តែងនោះទេ ដូច្នេះតារាចម្រៀងនិងផលិតកម្មរបស់ពួកគេ ត្រូវតែទទួលខុសត្រូវរៀបចំឆាកសម្តែងរបស់ខ្លួនតាំងពីដើមរហូតដល់ចប់។»

មិនតែប៉ុណ្ណោះនោះ ក្នុងនោះក៏មានតារាចម្រៀងមិនបញ្ចេញឈ្មោះម្នាក់ទៀត បានបង្ហើបប្រាប់ឲ្យដឹងថា បើទោះបីជាការចំណាយច្រើនក៏ដោយ ក៏អ្នកសិល្បៈមើលឃើញថាវាគឺជាការចំណាយដ៏សមតម្លៃ ពីព្រោះឱកាសសម្តែងនៅលើឆាក ដូចជាកម្មវិធី «Queendom » គឺជាឱកាសដ៏កម្រណាស់។

ប៉ុន្តែមិនថាយ៉ាងណា ក្នុងនោះក៏មានតារាចម្រៀងដទៃទៀត ក៏បានលើកឡើងថា ពួកគេពិតជាមានការព្រួយបារម្ភទៅលើ ពេលវេលានិងការចំណាយប្រាក់ផងដែរ ដោយសារតែវាមានតម្លៃថ្លៃពេក៕

ក្រុម Lovelyz ក្នុងកម្មវិធី «Queendom»
ក្រុម Lovelyz ក្នុងកម្មវិធី «Queendom»
Park Bom ក្នុងកម្មវិធី «Queendom»
Park Bom ក្នុងកម្មវិធី «Queendom»
ក្រុម (G)I-DLE ក្នុងកម្មវិធី «Queendom»
ក្រុម (G)I-DLE ក្នុងកម្មវិធី «Queendom»
ក្រុម AOA ក្នុងកម្មវិធី «Queendom»
ក្រុម AOA ក្នុងកម្មវិធី «Queendom»
ក្រុម Mamamoo ក្នុងកម្មវិធី «Queendom»
ក្រុម Mamamoo ក្នុងកម្មវិធី «Queendom»
ក្រុម Oh My Girl ក្នុងកម្មវិធី «Queendom»
ក្រុម Oh My Girl ក្នុងកម្មវិធី «Queendom»
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T