កើត​មហារីក ពិបាក​គេង ​​សាក​វិធី​ទាំង​នេះ​មើល៍!

//s4.kh1.co/f7/f70076323c97992bd591b43c4a55ec08b956b374.jpg
នារី

 ២៥-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

គ្រាន់​តែ​គិត​ច្រើន​បន្តិច គេង​មិន​លក់​ទៅ​ហើយ កុំ​ថា​ឡើយ​មាន​ជំងឺ​ប្រចាំ​កាយ ដូចជា ​មហារីក​ទៀត​នោះ ច្បាស់​ជា​កាន់​តាន​តឹង​ខ្លាំង គេង​កាន់​តែ​មិន​លក់ មិន​អ៊ីចឹង​ស្រីៗ​គ្នា​យើង? តែ​ឈប់​បារម្ភ​ទៅ ទោះ​កើត​មហារីក​មាត់​ស្បូន ក៏​នៅ​តែ​អាច​គេង​លក់​ស្រួល គ្រាន់​តែ​សាក​ល្បង​តាម​វិធី​សាស្រ្ត​សាមញ្ញ​ទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ញ៉ាំ​ទឹកដោះគោក្តៅឧណ្ហៗ

ទឹក​ដោះ​គោ ជា​ប្រភព​អាហារ​ជួយ​​យើង​គេច​ផុត​ពី​បញ្ហា​គេង​មិន​ល​ក់ ព្រោះ​មាន​ផ្ទុក​នូវ​ជាតិ​កាល់​ស្យូម​ ​អាច​ជួយ​ខួរ​ក្បាល​​​បញ្ចេញ​អ័រម៉ូន​មេឡា​តូនីន ​ពិសេស​ពពួក​ទឹកដោះគោ ​មាន​ជាតិ​អាល់ម៉ុន។ គួរ​តែ​ផឹក​ទឹកដោះគោ​ក្ដៅ​មួយ​កែវ មុន​ពេល​ចូល​គេង​ជា​រៀង​រាល់​ថ្ងៃ។ អត្ថប្រយោជន៍​ចម្បង ​ពី​ទឹកដោះគោ​ក្ដៅ​ឧណ្ហ​ៗ​ គឺ​ជួយ​សម្រួល​​ការ​ចងចាំ​យើង​ប្រចាំ​ថ្ងៃ​ ជាហេតុ​នាំ​ឲ្យ​​គេង​បាន​ស្កប់ស្កល់​ពេល​យប់​ផង​ដែរ។

២- ​ពន្លឺភ្លើងនិងគ្រឿងអេឡិចត្រូនិក

ពន្លឺ​ភ្លើង​ពេល​យប់ ធ្វើ​ឲ្យ​យើង​ពិបាក​​គេង​លក់​ឲ្យ​បាន​ស្ងប់​ណាស់ ហេតុនេះ​បន្ទប់​គេង​​មិន​គួរ​ភ្លឺ​ពេក​នោះ​ទេ គួរ​ព្យាយាម​ធ្វើ​ឲ្យ​វា​ងងឹត​តាម​អាច​ធ្វើ​ទៅ​បាន ​ចាំ​ថា​ពន្លឺ​ភ្លើង​ពេល​រាត្រី​អាច​ធ្វើ​ឲ្យ​រារាំ​ង​ការ​បញ្ចេញ​​អ័រម៉ូន​មេឡាតូនីន (អ័រម៉ូន​ធ្វើ​ឲ្យ​​ងងុយ​គេង) ធ្វើ​ឲ្យ​យើង​មិន​សូវ​ងងុយ ទោះ​បី​ជា​​ម៉ោង​គេង​ក៏​ដោយ។ ក្រៅ​ពី​នេះ​ ​គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ឧបករណ៍​អេឡិចត្រូនិកផ្សេង​ៗ​ ដូច​ជា ​ទូរស័ព្ទ​ដៃ​ ទូរទស្សន៍ ឬកុំ​ព្យូទ័រ​ជាដើម។ ចៀស​វាង​នូវ​ទម្លាប់​ប្រើ​ឧបករណ៍​ទាំង​នេះ ព្រោះ​មិន​បាន​នាំ​ផល​ល្អ​ដល់​ការ​គេង​របស់​យើង​ទេ ហើយ​ពន្លឺ​ចេញ​ពី​ឧបករណ៍​ទាំង​នោះ អា​ច​ប៉ះពាល់​ទៅ​ដល់​ខួរ​ក្បាល​ទៀត​ផង។ មួយ​វិញ​ទៀត គប្បី​ដាក់​ទូរទស្សន៍​ក្រៅ​បន្ទប់​គេង ចៀស​វាងគេង​លើ​គ្រែ​មើល​ទូរទស្សន៍ ​ព្រោះ​​អាច​រំខាន​នៅ​ពេល​យើង​ចង់​គេង​មែន​ទែន។

៣-​ ហាត់ប្រាណពេលព្រឹក

ហាត់​ប្រាណ ជួយ​ឲ្យអ្ន​កគេង​លក់​ស្រួល​ដូច​គ្នា តែ​អាស្រ័យ​ទៅ​លើ​កម្រិត​ និង​រយៈពេល​ហាត់។ ពេល​យើង​ហាត់​ប្រាណ កម្តៅក្នុង​ខ្លួន​​នឹង​កើន​ឡើង​ ហើយ ៦ ម៉ោ​ង​ក្រោយ​ទើប​វា​ថយ​ចុះ​មក​ធម្មតា​វិញ។ គួរមុជ​ទឹក ​ចាំ​រាងកាយ​យើង​ត្រជាក់​ធម្មតា​វិញ​ សឹមចូល​គេង ដើម្បី​​គេង​បាន​ស្កប់​ស្កល់។
លំហាត់​ប្រាណ​ទាំង​នោះ​ ពិត​ជា​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ដំណេក​យើង​មែន ចំពោះ​ស្រីៗ​ហាត់​ប្រាណ​រយៈពេល​ ៣០នាទី ជា​រៀងរាល់​ថ្ងៃ អាច​មាន​បញ្ហា​គេង​មិន​លក់ ​តិច​ជាង​ស្រីៗ​មិន​ហាត់​ប្រាណ​សោះ ឬ​​ហាត់​ប្រាណ​តិច​ជាង​នេះ។ ហេតុ​នេះ គប្បី​ហាត់​ប្រាណ​ជា​រៀងរាល់​ព្រឹក​ដើម្បី​​​ ងាយ​គេង​លក់ និង​ស្កប់​ស្កល់។

៤- ​គ្រែគេងត្រូវនៅដាច់ដោយឡែក​

ត្រូវ​ទុក​ឲ្យមាន​ចន្លោះ​​សម្រាប់​ដាក់​គ្រែ​គេង​សមរម្យ គប្បី​រៀប​ចំ​គ្រែ​គេង​ដាច់ ពី​កន្លែង​ដទៃ ដូច​ជា កន្លែង​ញ៉ាំ​បាយ និង​តុ​ធ្វើការ​ជា​ដើម។ បើ​យើង​ភ្ញាក់​នៅ​ពេល​យប់ ចៀស​វាង​ការ​បើក​​កុំព្យូទ័រ ​ឬ​ទូរទស្សន៍ គួរ​តែ​សាក​ល្បង​អាន​សៀវភៅ​ដោយ​ស្ងៀម​ស្ងាត់ ឬ​សមាធិរ​ហូតទា​ល់​តែ​ងុយ​គេង​វិញ​សឹម​ចូល​បន្ទប់​គេង។ ​ទុក​គ្រែ​គេង​ដាច់​ដោយ​ឡែក​ពី​កន្លែង​ដទៃ ​ព្រោះ​សំខាន់ ពិសេស​បើយើង​មាន​បញ្ហា​គេង​មិន​លក់​រយៈពេល​យូរ។

៥-​ សាកល្បងព្យាបាលដោយក្លិនក្រអូប

ប្រេង​ក្រអូប​មួយ​ចំនួន​ ក៏​អាច​ជួយ​ឲ្យ​គេ​លក់​ស្រួល ពិសេស​ក្លិន​ផ្កា​ឡា​វ៉េនដឺ។ នេះ​ជា​វិធី​ អស់​​លុយ​តិច ថែម​ទាំង​ជួយ​ឲ្យ​​គេង​លក់​ស្រួ​ល។ ​ងូត​ទឹក​ក្ដៅ​លាយ​ជាមួយ​ប្រេង​ផ្កា​ឡាវ៉េន​មុន​ពេល​គេង ​គឺជា​វិធី​ល្អ​ដើម្បី​ជួយ​ឲ្យ​រាង​កាយ​ និង​​ចិត្តយើង​ស្ងប់។ អា​​ច​បាញ់​ប្រេង​ផ្កាឡា​វ៉េនដឺ​លើ​ខ្នើយ​​មុន​ពេល​គេង​ក៏​បាន។ យល់​ដឹងពី​របស់​រំ​ខានយើង​មិនឲ្យ​គេង​ ត្រូវ​​ការ​កែ​ប្រែទម្លាប់​រស់​នៅ ​ក៏​ដូច​ជា​មជ្ឈដ្ឋាន ​ជុំវិញ​ខ្លួន ដូច​ជា ​អាហារ​ អាហារ​បំប៉ន ​និង​ឱសថ ​រុក្ខជាតិ អាច​ជួយ​អ្នក​គេង​លក់​បាន​ស្ងប់។ វិធី​ទាំង​នេះ​​មិន​ត្រឹម​តែ​អាច​ជួយ​គេង​លក់​នោះ​ទេ ថែម​ទាំងអា​ច​ជួយ​ធ្វើ​ឲ្យ​សាច់​ដុំ​យើង​សម្រាក​បាន​ល្អ​ទៀត​ផង។ ករណី​រូបមន្ត​ធម្មជាតិ ​ថ្នាំ​ពេទ្យ នៅ​តែ​មិន​អាច​ជួយ​សម្រួល​​ការ​គេង​យើង​បាន ត្រូវ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​​ដើម្បី​ទទួល​បាន​ដំណោះ​ស្រាយ​សម​ស្រប។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T